Qualcomm បញ្ចេញឈីប W5 និង​ W5+ សំរាប់ប្រភេទនាឡិកានិងគ្រឿងបរិក្ខា ស៊ីភ្លើងតិចមិនគួរឲ្យជឿ

  • 2022-07-20 06:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបញ្ចេញដំណឹងខ្លះៗកាលពីអាទិត្យមុនរួចមក Qualcomm ពិតជាបានបញ្ចេញនូវឈីបកំពូលសម្រាប់នាឡិកា និងគ្រឿងបរិក្ខា ដែលមានឈ្មោះថា W5 Gen 1 និង W5+ Gen 1 ដែលវាទាំងពីរនេសុទ្ធតែត្រូវបានផលិតឡើងមកក្នុងទម្រង់អាស៊ីតិក 4nm ដូចគ្នា។

Qualcomm អះអាងថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្តល់នូវដំណើរការខ្លាំងជាងមុន២ដង ខណៈកម្រិតប្រើថាមពលថយចុះពាក់កណ្តាលបើធៀបទៅនឹង Snapdragon Wear 4100+ Platform ។ ឈីប W5+ អាចផ្តល់ថាមពលថ្មបានយូររហូតដល់ 50% ដោយប្រើថាមពលតិចជាងជំនាន់មុនៗ 30% ។

W5+ Gen 1 ត្រូវបានបង្កើតឡើងដោយ CPU Cortex A53 ចំនួនបួន និង CPU Cortex M55 មួយគ្រាប់រត់ក្នុងល្បឿន 250 MHz ។ ក្រាហ្វិកត្រូវបានគ្រប់គ្រងដោយ A702 GPU ដែលកំណត់នៅ 1 GHz ហើយអង្គចងចាំត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីគាំទ្រ LPDDR4 ក្នុងល្បឿន 2133 Mhz ។

គួរបញជាក់ផងដែរថា ឈីបនេះនឹងបំពាក់ដំបូងគេនៅលើនាឡិកាឆ្លាតជំនាន់ក្រោយរបស់ Mobvoi និង Oppo។ ទន្ទឹមនឹងនោះ នាឡិការរបស់ក្រុមហ៊ុន Oppo គ្រោងនឹងចេញក្នុងខែសីហាខាងមុខ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី