យឹម តាស្រង់ អ្នកនិពន្ធខ្មែរដំបូង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ជា "ឧកញ៉ា"

  • 2022-07-25 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាដំណឹងល្អសម្រាប់អ្នកនិពន្ធល្បីឈ្មោះ និងជាអ្នកជំនួញលោក យឹម តាស្រង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់លោក យឹម តាស្រង់ ជា ឧកញ៉ា តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

កន្លងមកមហាជនប្រាកដជាបានជ្រាបច្បាស់ពីការត្រាស់បង្គាប់ពីព្រះមហាជនក្សត្រឱ្យសិល្បករល្បីឈ្មោះជាច្រើនរូបដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ លោក ទុំ សារ៉ុត ហេង ឡុង ទទួលងាជា ឧកញ៉ា ផ្អែកលើស្នាដៃ និងការខិតខំក្នុងសង្គម។

ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែកក្ដដា នេះ អតីត​អ្នកនិពន្ធ ត្រូវ​ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់​គោរម្យ​ងាជា ឧកញ៉ា ក្លាយ​ជា​អ្នកនិពន្ធ​ដំបូង​ទទួល​បាន​គោរមងារ​ដ៏​មាន​កិត្តិយស​នេះ៕

អត្ថបទ៖ Kesor

អត្ថបទពេញនិយម