ត្រៀមអបអរពិធីជួបជុំអ្នកគាំទ្រ បូព្រឹក្ស សម្ញែងខ្សែករពេជ្រតម្លៃជិត៩ម៉ឺនដុល្លារមុនកម្មវិធី

  • 2022-08-12 09:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាតារាស្រីមានរសនិយមប្រើរបស់ និងសម្លៀកបំពាក់ម៉ាក់ល្បីៗមានតម្លៃកប់ពពកស្រីស្អាត បូព្រឹក្ស ទើបសម្ងែងខ្សែករពេជ្រថ្មីមានតម្លៃជិត៩ម៉ឺនដុល្លារ សម្រាប់ពាក់ចូលរួមក្នុងកម្មវិធីពិសេសរបស់ខ្លួននៅ ថ្ងៃទី១៤ សីហា ខាងមុននេះ TBP Fan Party

នេះមិនមែនជាលើកទី១ទេសម្រាប់កំពូលតារាស្រីកម្ពុជារូបនេះដែលចំណាយលុយខ្ទង់ម៉ឺនៗដុល្លារលើរបស់ ប្រើប្រាស់ដូចជាសម្លៀកបំពាក់ ស្បែកជើង ឡានស៊េរីទំនើបៗ គ្រឿងអលង្ការជាដើម។

ប៉ុន្តែលើក នេះមហាជនកាន់តែភ្ញាក់ផ្អើលចំពោះតារារូបនេះ ដែលទើបតែជះលុយក្ដៅៗទិញខ្សែករពេជ្រទម្ងន់ ៤៨៥៥លី ដែលរចនាឡើងយ៉ាងពិសេសដាំពេជ្រសុះលើខ្សែ លេងជាមួយបន្តោងអក្សរ TBP ដែលតំណាងឱ្យ ឈ្មោះពេញតារាស្រីរូបនេះ ហើយខ្សែករនេះមានតម្លៃដល់ ៨៦,០០០ដុល្លារ នេះបើយោងតាមសម្ដីម្ចាស់ហាងបានបង្ហើបលើ Story Facebook ផ្លូវការរបស់ខ្លួន។

បើតាមសម្ដី បូព្រឹក្សា បានបង្ហើបលើបណ្ដាញសង្គមបឱ្យដឹងថាខ្សែករពេជ្រតម្លៃជិត ៩ម៉ឺនដុល្លារគឺនាង ធ្វើឡើងយ៉ាងពិសេសសម្រាប់ជាកាដូជូនខ្លួន ហើយក៏នឹងពាក់ចូលរួមក្នុងថ្ងៃពិសេសរបស់កញ្ញាផងដែរ ក្នុងកម្មវិធី TBP Fan Party និងការប្រគុំតន្ត្រី៕

អត្ថបទ៖ Kesor

អត្ថបទថ្មី