ណុប បាយ៉ារិទ្ធ យំកណ្ដាល Live រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន
- 2022-08-15 02:37:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណុប បាយ៉ារិទ្ធ យំកណ្ដាល Live រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន
ចន្លោះមិនឃើញ
នៅសប្ដាហ៍ទី ៥ នៃវគ្គ Live Show របស់ Cambodian Idol រដូវកាលទី ៤ ពិតជាធ្វើឲ្យអ្នកទស្សនាព្រឺរោមមិនស្ទើរទេ ដោយសារភាពអស្ចារ្យនៃការបង្ហាញសមត្ថភាពបេក្ខជន ព្រមជាមួយនឹងសន្ធឹកនៃការគាំទ្រ ស្រែកហ៊ោររបស់អ្នកទស្សនាផ្ទាល់នៅស្ទូឌីយោ។
បេក្ខភាពទាំងអស់ត្រូវបង្ហាញសមត្ថភាព ដោយច្រៀង «បទចម្រៀងមនោសញ្ចេតនាស្នេហាស្រុកស្រែ» មិនមែន ១បទ ប៉ុន្តែដល់ទៅ ២បទ។ ក្រៅពីសម្ដែងសមត្ថភាពទោលរៀងខ្លួន ពួកគេត្រូវបានកម្មវិធីតម្រូវឲ្យចាប់ដៃគូគ្នា ១ក្រុម ៣នាក់។
គណៈកម្មការទាំង ៤ ដែលជាអ្នកសម្រិតសម្រាំងបេក្ខភាពតាំងពីវគ្គ Audition រហូតមក ពិតជារីករាយ និងរំភើប ហើយចាត់ទុកថា នេះជាប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មានពីមុនក្នុងកម្មវិធី Cambodian Idol។ ដោយសារតែក្តុកក្ដួលពេក ណុប បាយ៉ារិទ្ធ ដែលជាគណៈកម្មការឆ្នើមមួយរូបប្រចាំកម្មវិធី ៤ រដូវកាលនោះ ក៏ស្រាប់តែស្រក់ទឹកភ្នែក ដោយថែមទាំងបានលើកឡើងម្ដងហើយម្ដងទៀតថា នេះហើយជាសុបិនដែលខ្លួនចង់បាន ហើយវាបានក្លាយជាការពិត។ មួយវិញទៀត សបញ្ជាក់ថា កម្មវិធី Cambodian Idol ពិតមិនចាញ់កម្មវិធីនៅបរទេសឡើយ។
ចុចទស្សនាវីដេអូទាំងស្រុងនៅទីនេះ!
យ៉ាងណាមិញ សម្រាប់សប្ដាហ៍ទី ៥ នៃវគ្គ Live Show នេះដែរ បេក្ខភាពដល់ទៅ ៣ រូប មាន ផាន គីម សុង, ឡាច ណុច និង លី ប៊ីលី ត្រូវចាកចេញពីកម្មវិធី ដោយទទួលបានការបោះឆ្នោតគាំទ្រពីទស្សនិកជន តិចជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេត្រូវបានគេស្គាល់ច្បាស់ពេកហើយ ថាជាបេក្ខភាពជើងខ្លាំង ដែលមានសមត្ថភាពបរ្ផបដូចតារាចម្រៀងអាជីព និងត្រូវគណៈកម្មការលើកសរសើរជានិច្ច។ ការចាកចេញរបស់ពួកគេ ពិតជាបានធ្វើឲ្យមហាជនមានការសោកស្ដាយជាខ្លាំង៕