សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា៖​ ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ដើម្បី​ឲ្យ​សមស្រប​ឆ្ពោះ​ទៅ​ការ​ប្រកួត​ធំៗ​

  • 2022-08-15 13:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​កែប្រែ​សមាសភាព​ និង​រៀបចំ​​កិច្ចការ​មួយ​ចំនួន​ឲ្យ​សមស្រប​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ជាតិ​ និង​ស៊ីហ្គេម​ ជា​ដើម។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​ ណុះ ស្លេះ​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មហាសន្និបាត​នេះ​គឺ​ជជែក​ពិភាក្សា​ជា​ច្រើន​រឿង​ក្នុង​នោះ​មាន​ជា​ការ​រៀបចំ​សមាសភាព​ថ្នាក់ដឹកនាំ​ និង​សមាជិក​ប្រតិបត្តិ​មួយ​ផង​ដែរ​ឲ្យ​សមស្រប​ត្រឹមត្រូវ​ដើម្បី​អំណោយផល​ដល់​ការ​រៀបចំ​ការ​ប្រកួត​ដូច​ជា​កីឡា​ជាតិ​ នៅ​ខែ​វិច្ឆិកា​ និង​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពព្រឹកមិញ

ជា​មួយ​គ្នា​នេះ​ដែរ​មហាសន្និបាត​នេះ​ក៏​បាន​ពិនិត្យ​លើ​របាយការណ៍​សកម្មភាព​ពិសេស​ការ​រៀបចំ​ការ​ប្រកួត​ម៉ូតូ​ទឹក​កម្រិត​អន្តរជាតិ​កន្លង​ទៅ​នៅ​ក្រុង​ព្រះសីហនុ​ និង​លើក​ពី​បទ​ពិសោធ​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍។​ ក្រៅ​តែ​កិច្ច​សំខាន់​ៗ​នេះ​ប្រធាន​សហព័ន្ធ​ខាងលើ​ក៏​បាន​លើក​ពី​ផែនការ​បង្កើត​ជា​ព្រឹត្តិការណ៍​សម្រាប់​ក្រុម​ម៉ូតូ​ទឹក​ទាំង​ជាតិ​ និង​អន្តរជាតិ​នៅ​កម្ពុជា​ផង​ដែរ​មុន​ឈាន​ដល់​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)។​ ប្រធាន​សហព័ន្ធ​គឺ​ឯកឧត្ដម​ ណុះ​ ស្លេះ​ ដដែល​ អនុប្រធាន​ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ អគ្គលេខាធិការ​ លោក​ ប៊ូ​ វិរៈ។​ សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ ជា​សហព័ន្ធ​មួយ​ដែល​ចាត់​ទុក​ជា​កីឡា​សក្ដានុពល​សម្រាប់​កម្ពុជា​ នៅ​ស៊ីហ្គេម​ ២០២៣​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី