មហា​សេដ្ឋីអង់គ្លេស​រូប​នេះ​ដែល​ជា​ម្ចាស់​ក្លឹប​មួយ​នៅ​ Ligue 1 មាន​បំណង់​ចង់​ទិញ​ក្លឹប​ Man Utd

  • 2022-08-18 13:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jim Ratcliffe មហាសេដ្ឋី​របស់​អង់គ្លេស​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ម្ចាស់​ក្លឹប​ OGC Nice មាន​បំណង​ចង់​ទិញ​ក្លឹប​ Manchester United។

អ្នកនាំ​ពាក្យ​របស់​លោក​ Jim គឺ​លោក​បាន​និយាយ​ទៅ​កាន់​ The Times ក្នុង​ថ្ងៃ​នេះ​ថា​៖" ប្រសិន​ជា​ក្លឹប​ហ្នឹង​ដាក់​លក់​ Jim ហ្នឹង​ហើយ​ជា​អ្នក​នឹង​ទិញ​ក្លឹប​ហ្នឹង​។ ប្រសិន​ជា​រឿង​ហ្នឹង​កើត​ឡើង​មែន​ យើង​នឹង​ចាប់​អារម្មណ៍​ក្នុង​ការពិភាក្សា​ពី​ទិសដៅ​នៃ​ម្ចាស់​កាន់​កាប់​ក្លឹប​នេះ​ក្នុង​រយៈពេល​វែង​ហ្នឹង​យ៉ាង​ម៉េច​ឲ្យ​ច្បាស់​លាស់​ "។

លោក​ Jim ត្រូវ​បាន​គេ​ស្គាល់​ជា​មហាសេដ្ឋី​ជោគជ័យ​លើ​ជំនួយ​ធំៗ​ជា​ច្រើន​ ដោយ​លោក​ជា​ស្ថាបនិក​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ INEOS ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​អង់គ្លេស​ឯកទេស​ខាង​ផលិត​សារធាតុ​គីមី​នានា​។ លោក​មាន​ទ្រព្យ​ប្រមាណ​ ១៦ពាន់លាន​ដុល្លារ​។

មហាសេដ្ឋី​រូប​នេះ​ជា​មនុស្ស​ចូលចិត្ត​ខាង​កីឡា​វិស័យ​បាល់ទាត់​ ដែល​លោក​ក៏​បាន​ដាក់​ដេញ​ចង់​ទិញ​យក​ Chelsea កន្លង​ទៅ​ផង​ដែរ​ តែ​បរាជ័យ​។

គួរបញ្ជាក់​ផង​ដែរ​ថា​ គ្រួសារ​សេដ្ឋី​អាមេរិក​ Glazer ដែល​ម្ចាស់​ក្លឹប​របស់​ Man Utd នៅ​ខណៈ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​បំណង​ចង់​លក់​ភាគហ៊ុន​មួយ​ចំនួន​ (ក្រោម​​៥០%) របស់​ Man Utd ដោយ​បាន​ទាក់ទង​ទៅ​កាន់​ដៃគូរ​មួយ​ចំនួន​លើ​រឿង​នេះ​ផង​ដែរ​។ ម្ចាស់​ក្លឹប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ Man Utd ធ្វើ​ការ​សំណូមពរ​ឲ្យ​ចាកចេញ​ក្រោយ​ Man Utd មាន​ការ​ធ្លាប់​ទម្រង់​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​៕

ប្រភព៖ BBC | Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម