តើពិតឬ​ទេ ដែល​ល្បីតគ្នាថានេះ​គឺ​ជា​ចុង​បញ្ចប់​នៃ​មហា​កំពែង​របស់ប្រទេស​ចិន​

  • 2022-08-19 03:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាកំពែងប្រទេស​ចិន គឺ​ជា​អច្ឆរិយវត្ថុ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ជា​ច្រើន​ជំនាន់​រាជវង្ស​នៅ​ក្នុង​ប្រទេស​ចិន។ មាន​ការ​រក​ឃើញ​ខ្លះ​ បាន​ឲ្យ​ដឹង​ថា មហា​កំផែង​នេះ​​​ត្រូវ​បាន​សាងសង់​តាំង​​តែ​ពី​សតវត្ស​ទី​៧​មុន​​គ្រិស្តសករាជ​មក​ម្ល៉េះ ពោល​គឺ​មុន​ជំនាន់​រាជវង្ស​ឈីង​របស់​អធិរាជ ឈីង សឺហ័ង ទៅ​ទៀត (២២១ -២០៧​មុន​គ.ស)។

ប្រវែង​សរុប​នៃ​មហាកំពែង​ប្រទេស​ចិន មាន​ចំនួន ២១ ១៩៦​គីឡូម៉ែត្រ។ ប៉ុន្តែ​មហា​កំពែង​ដែល​មាន​ការ​អភិរក្ស​​បាន​ល្អ​ជាង​គេ​គឺ​មហា​កំពែង​ដែល​សង់​​នៅ​ក្នុង​​​​​ក្រុង​ប៉េកាំង នៃ​ជំនាន់​រាជវង្ស​​ម៉េង ដែល​​មាន​ប្រវែង​ប្រមាណ ៨៨៥០​គីឡូ​ម៉ែត្រ។

តើ​មហា​កំពែង​ប្រទេស​ចិន​ចាប់​ផ្ដើម​សង់​ពី​ត្រង់​ចំណុច​ណា ហើយ​បញ្ចប់​នៅ​​ឯណា?

មហា​កំពែង​នេះ​បាន​លាត​សន្ធឹង​ពី​ភាគ​ខាង​លិច ទៅ​​ភាគ​ខាង​កើត​ប្រទេស​ចិន ដែល​ចាប់​ផ្ដើម​ចេញ​ពី​​ទីក្រុង Jiayuguan នៃ​ខេត្ត Gansu មុន​គេ។ នៅ​ទី​នោះ​មាន​ការ​សង់​ប៉ម​ ដែល​ជា​បន្ទាយ​ទាហាន​យោធា​ដ៏​សំខាន់​មួយ​នៃ​មហា​កំពែង ទុក​សម្រាប់​ឃ្លាំ​មើល និង​បញ្ជូន​ព័ត៌មាន​ទ័ព ដើម្បី​ទប់ទល់​នឹង​សត្រូវ។ ដោយ​ឡែក​បើ​និយាយ​ពី​ផ្នែក​បញ្ចប់​នៃ​មហា​កំពែង​វិញ​គឺ​មាន​ការ​ភាន់​ច្រឡំ​ជា​ច្រើន​​ហូរហែ​កន្លង​មក។ មនុស្ស​មួយ​ចំនួន បាន​យល់​ថា ទី​បញ្ចប់​នៃ​មហា​កំពែង​គឺ​ស្ថិត​នៅ​​តំបន់ Shanhaiguan។

យ៉ាង​​ណា​មិញ ក្រុម​អ្នក​បុរាណវិទូ បាន​រក​ឃើញ​​ថា វា​មិន​មែន​ជា​ផ្នែក​បញ្ចប់​នៃ​សំណង់​មហា​កំពែង​​ពិត​ប្រាកដ​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ ចុង​បំផុត​នៃ​មហា​កំពែង​មាន​មូលដ្ឋាន​នៅ​​តំបន់ Hushan ដែល​នៅ​ទីក្រុង Dandong នៃ​ខេត្ត Liaoning។ មហា​កំពែង​តំបន់ Hushan មាន​ប្រវែង​ច្រើន​ជាង ១០០០​គីឡូ​ម៉ែត្រ​ទៅ​ភាគ​ខាង​កើត ដើម្បី​ត​ភ្ជាប់​ជាមួយ​មហា​កំពែង​​តំបន់ Shanhaiguan៕

ប្រភព៖ Chinadaily   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម