បើតម្លៃឡាន Suzuki នេះ នៅខ្មែរ មិនដឹងសប្បាយទិញជិះយ៉ាងណាទេ!

  • 2022-08-22 03:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Suzuki Alto K10 ជំនាន់ទី៣ ត្រូវបានប្រកាសចេញជាផ្លូវការហើយក្នុងប្រទេសឥណ្ឌា ដោយមានតម្លៃចាប់ពី ៥ពាន់ ដល់ជាង ៧ពាន់ដុល្លារ។

វាជាតូចច្រឡឹងដែលមានប្រវែង ៣,៥ម៉ែត្រ ទទឹង ១,៤ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៣ម៉ែត្រប៉ុណ្ណោះ ពោលគឺខ្លីជាង Suzuki Celerio ទៅទៀត។

រថយន្តនេះមិនផ្តោតលើការឌីហ្សាញរូបរាងប៉ុន្មានទេ បើយើងមើលចង្កៀងមុខវាឃើញថា មានទំហំធំនៅឡើយ និងជាប្រភេទ Halogen ខណៈភាគច្រើនគេធ្វើចង្កៀង LED ជារាងស្លីមទៅហើយបច្ចុប្បន្ននេះ។ ប៉ាណារបស់វាឌីហ្សាញជាបែបសម្បុកឃ្មុំដ៏ធំ ហើយនៅខាងក្រោមគឺជារន្ធបឺតខ្យល់។ ចំណែកចង្កៀងស្តុបក្រោយក៏ធំដែរហើយជារាងជ្រុងៗទៀត។

Suzuki Alto K10 អភិវឌ្ឍលើគ្រោងឆ្អឹង Heartect ដែលកាន់តែធ្វើឱ្យវាមានសុវត្ថិភាព និងបំពាក់បច្ចេកវិទ្យាកាន់តែឡូយ។ វាប្រើម៉ាស៊ីនសាំង K-Series ចំណុះ ១,០លីត្រ ផលិតបានកម្លាំង ៦៦សេះ និងកម្លាំងរមួល ៨៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ឬលេខដៃ ៥វគ្គ រត់ប៉ុងមុខ។

ទោះមានតម្លៃធូរថ្លៃ តែវាបានបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលបាន upgrade ជាមួយប្រព័ន្ធ Navigation និងអាចភ្ជាប់ Apple CarPlay និង Android Auto។ ជាមួយគ្នានោះ វាក៏បានប្រព័ន្ធហ្វ្រាំង ABS និង EBD, ប្រព័ន្ធជំនួយចូលចត, ទ្វារចាក់សោអូតូ និងមានពោងសុវត្ថិភាពចំនួន២៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

អត្ថបទថ្មី