យក្សបច្ចេកវិទ្យាអាស៊ីដ៏ធំត្រៀមបញ្ចេញ Platform ទីផ្សារជួញដូរគ្រីតូនៅឆ្នាំ២០២៣

  • 2022-08-25 01:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹងបើកដំណើរការ ទីផ្សារជួញដូរគ្រីបតូដ៏ធំ (Crypto Exchange) នាឆ្នាំ២០២៣ ខាងមុខ នេះបើយោងទៅតាម សេចក្ដីរាយការណ៍របស់ក្រុមហ៊ុនមូលបត្រកូរ៉េខាងត្បូង។

បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានចាប់ផ្តើមការងារឯកសាររួចរាល់ហើយសម្រាប់គម្រោងបើកទីផ្សារជួញដូរដ៏ធំនេះ។

តាមពិតទៅ Samsung គ្រោងនឹងបញ្ចេញ Platform ជួញដូររបស់ខ្លួនតាំងពី ឆ្នាំ២០២១ មកម៉្លេះ ប៉ុន្ដែត្រូវជាប់គាំងវិញដោយសារកង្វះធនធានមួយចំនួន។

គួរដឹងបន្ថែមថា Samsung ក៏មាន platform blockchain ផ្ទាល់ខ្លួនផងដែរ គឺ Samsung Blockchain Wallet សម្រាប់ជាកន្លែងរក្សាទុកទ្រព្យកម្មសិទ្ធិឌីជីថល៕

អត្ថបទ៖ កុសល

អត្ថបទថ្មី