មាន​ដំណឹងមកថាកម្មវិធី Miss Universe 2022 ពន្យារពេលរៀបចំ និងលើកទៅដល់ឆ្នាំ ២០២៣ ឯណោះ

  • 2022-09-06 02:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មកថា កម្មវិធីប្រកួតបវរកញ្ញាកំពូលសម្រស់ Miss Universe នឹង​មិនមាន​រៀបចំកម្មវិធីធំទេនៅ​ឆ្នាំ​នេះ​ ដោយបវរកញ្ញាតំណាង​ជាតិ​ទាំងអស់​ នឹង​ត្រៀមខ្លួន​ឡើង​ឆាកជុំគ្នា​នៅឆ្នាំក្រោយវិញ។ នេះ​បើតាមប្រភពដែល​បាន​បញ្ជាក់​ប្រាប់វិបសាយព័ត៌មាន The Nation ចំណែក​ការប្រកាសផ្លូវការ​នឹង​បង្ហាញឆាប់ៗនេះ។

ស្របពេលទទួល​បាន​ដំណឹងនៃការផ្អាកកម្មវិធី​នេះ មហាជន​មានការភ្ញាក់ផ្អើលជា​ខ្លាំង​ ពិសេស​ក៏ដោយសារមិនទាន់​បាន​ដឹង​ពីមូលហេតុពិតនៅឡើយ ត្រឹម​ដឹង​ថា​កម្មវិធី Miss Universe ឆ្នាំ ២០២២ នឹង​ត្រូវ​លើកទៅរៀបចំនៅ​ត្រីមាសដំបូង ឆ្នាំ ២០២៣ ជំនួសវិញ។

ទោះជាយ៉ាង​ណា​ បើ​តាមព័ត៌មានល្ហេចល្ហៀងមកថា ទំនង​ជាអាចពីមានការរងឥទ្ធិពល ដោយសារតែ Miss Universe 2022 គឺបវរកញ្ញា Harnaaz Kaur Sandhu ចង់លាលែងពីតំណែងនេះ។ ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់ រង់ចាំតាមដាន​ការបញ្ជាក់ និងប្រកាសផ្លូវការពីក្រុមការងារ Miss Universe នាពេលឆាប់ៗ៕

ប្រភព៖ The Nation   អត្ថបទ៖ ធារី