ធូរស្បើយបានមួយរយៈឥឡូវ Justin Bieber លុបការងារចោលម្ដងទៀតដោយសារមូលហេតុចំបាច់

  • 2022-09-07 06:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺ Ramsay Hunt បណ្ដាលខ្វិន Justin Bieber បានសម្រាកព្យាបាលអស់រយៈពេលច្រើនខែ ហើយហាក់ធូរស្បើយច្រើនផងដែរ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់កម្មវិធីប្រគុំតន្ត្រី Justice World Tour នៅប្រទេសប្រេស៊ីល Justin Bieber បែរជាប្រកាសលុប ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងចំពោះតារារូបនេះ។\

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា Justin Bieber បានសម្រេចចិត្តលុបចោលកម្មវិធី ដែលនៅសល់ក្នុងកម្មវិធី Justice World Tour ដើម្បីព្យាបាលជំងឺ និងស្តារសុខភាពឡើងវិញ។ បន្ទាប់ពីកម្មវិធីនៅប្រទេសប្រេស៊ីលកាលពីថ្ងៃទី ៤ ខែកញ្ញា ភាពនឿយហត់អស់កម្លាំងបានធ្វើឱ្យតារាប្រុសរូបនេះលែងបន្ត។

Justin Bieber បានចែករំលែកថា៖ «បន្ទាប់ពីបោះជំហានចេញពីឆាកក្នុងប្រទេសប្រេស៊ីល ខ្ញុំនឿយហត់។ ខ្ញុំបានដឹងថាខ្ញុំត្រូវផ្ដោតលើការព្យាបាលសុខភាព ក្នុងស្ថានភាពនេះ»។ Justin ក៏បានបន្ថែមផងដែរថា លោកត្រូវការពេលសម្រាក និងព្យាបាល ពេលបានសម្រាកបន្តិច លោកនឹងមិនអីទេ Justin នឹងនៅតែបម្រើទស្សនីយភាពជូនអ្នកគាំទ្រជានិច្ច

ប្រភព៖ TMZ   អត្ថបទ៖ Kesor

អត្ថបទថ្មី