ដឹងអត់ បើបូកចំនួនជណ្តើរ​ប្រាសាទក្នុងអរិយធម៌ Maya នេះ គឺស្មើនឹងចំនួន​ថ្ងៃក្នុងមួយឆ្នាំ

  • 2022-09-08 01:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ El Castillo ដែល​ជាប្រាសាទ​ដ៏ល្បីល្បាញមួយ​ក្នុង​អរិយធម៌ Maya ត្រូវបានសង់​ឡើង​ដោយផ្អែកលើ​តារាសាស្រ្ត​យ៉ាង​ពិសេស។

ប្រាសាទនេះ​មានមុខ ៤ទិស ដោយមុខទិស​នីមួយៗ​មាន​ជណ្តើរឡើងចំនួន ៩១​កាំ សរុប​ទាំង៤មុខ​ទិស មាន​៣៦៤កាំ បុន្តែបូកបន្ថែម ១កាំ​នៅលើកំពូល​ទៀត គឺស្មើនឹង​ ៣៦៥កាំ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ​តែម្តង។ El Castillo ​ស្ថិត​នៅទីក្រុង Chichen Itza ដែលជា​ទីក្រុង​ដ៏រុងរឿង​បំផុត​របស់ Maya ត្រូវបាន​សាងសង់​ពីស.វទី៨ ដល់ ១២។

ប្រាសាទដែល​មានកម្ពស់​សរុប ៣០ម៉ែត្រ​នេះ ត្រូវបាន​សាងសង់​ឡើង​ជារាងពីរ៉ាមីត ដើម្បី​ឧទ្ទិសដល់​ព្រះជាម្ចាស់ Kukulkan របស់​ពួក Maya។ បច្ចុប្បន្នប្រាសាទនេះ​ស្ថិតនៅ​ក្រុង Tinum រដ្ឋ Yucatan ប្រទេស​ម៉ិកស៊ីកូ ដែលជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏សំខាន់៕

អត្ថបទថ្មី