អ្នក​ជំនាញ​ពី​អត្តពលកម្ម​ពិភពលោក​ នឹង​ចំណាយ​ពេល​ពេញ​១ឆ្នាំ​ជួយ​ដល់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​កម្ពុជា​

  • 2022-09-14 07:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដោយ​សហការ​ជា​មួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក​ (World Athletics)​ និង​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​មកជួយរយៈពេល​ពេញ​ ១ឆ្នាំ​ដែល​មាន​អ្នក​ជំនាញ​មក​ពី​ប្រទេស​អូទ្រីស​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​កម្ពុជា។

លោក​ Oliver Scheer

លោក​ Oliver Scheer​ អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំហាន​ដំបូង​នៃ​ការ​មក​លើក​ទី១​​នេះ​គឺ​លោក​បាន​សង្ខេប​​និង​វាយ​តម្លៃ​ចំពោះ​ស្ថានភាព​ក៏​ដូច​ជា​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​។​

ទិដ្ឋភាពម្សិលមិញ

ចំពោះ​គម្រោង​រយៈពេល​១ឆ្នាំ​នេះ​គឺ​ជំហាន​ទី១​ នឹង​រៀបចំ​អភិវឌ្ឍន៍​ផ្នែក​យុទ្ធសាស្ត្រ​ ​និង​ជំហាន​ទី២​ ការ​ចុះ​អនុវត្តន៍​ផែនការ​ផ្ទាល់​តែ​ម្ដង។​ បន្ថែម​ពី​នេះ​ទៀត​នោះ​គឺ​មាន​ការងារ​ច្រើន​ដូច​ជា​ត្រូវ​ជួបប្រជុំ​ជា​មួយ​មន្ត្រី​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​ ធ្វើ​ការ​វាយ​តម្លៃ​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ និង​កិច្ចការ​មួយ​ចំនួន​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ទាំង​បច្ចេកទេស​ សមត្ថភាព​ជា​ការ​ត្រៀម​ចូលរួម​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ​ដែរ។​

លោក​ Oliver Scheer

បញ្ជាក់​ដែរ​ថា​ គម្រោង​នៃ​ការ​អភិវឌ្ឍន៍​របស់​អង្គការ​សាមគ្គី​អូឡាំពិក​តាម​រយៈ​គណៈកម្មការ​អូឡាំពិក​កម្ពុជា​ (NOCC)​ នេះ​មាន​រយៈពេល​១ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ​២០២២​ ដល់​ថ្ងៃ​ទី​៣១​ ខែ​កក្ដដា​ ឆ្នាំ២០២៣។​ ដោយ​ឡែក​ចំពោះ​ លោក​ Oliver Scheer​ គឺ​ជា​អ្នក​ជំនាញ​មក​ពី​ ស្ថាប័នអត្តពលកម្មពិភពលោក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម