ទីបំផុត អេដា បង្ហើបដំណឹងល្អកំពុងពពោះកូនដំបូងជាមួយគូដណ្ដឹង

  • 2022-09-19 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចតារាចម្រៀង Original Song អេដា ចែករំលែកដំណឹងដ៏រំភើបរីករាយបន្ទាប់ពីនាង និងគូដណ្ដឹងបាននាំគ្នាទៅពេទ្យមួយកន្លែងនៅប្រទេស ដោយបានពិនិត្យនិងបានបង្ហាញថា អេដា កំពុងពពោះកូនដំបូងហើយ។

ដំណឹងនេះត្រូវបានម្ចាស់បទ “នៅទីនេះមានមនុស្សខូចចិត្ត” បានបង្ហោះដោយផ្ទាល់នៅលើបណ្ដាញ សង្គម ហើយតារាស្រីរូបនេះបានបង្ហាញក្ដីរំភើប និងរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានដឹងថាខ្លួនបានក្លាយ ជាម្ដាយគេ ហើយក៏ត្រៀមខ្លួនជួបមុខស្វាគមន៍សមាជិកដំបូងផងដែរ។

ដោយឡែកគិតមកដល់បច្ចុប្បន្ន នេះ អេដា និងគូដណ្ដឹង បានភ្ជាប់ពាក្យជាមួយគ្នាជិត៧ខែមកហើយ ហើយអ្នកទាំងពីរក៏បានក្លាយជាឪពុកម្ដាយគេឆាប់ៗនេះ ថ្វីដ្បិតអ្នកទាំងពីរមិនទាន់ចូលរោងការក៏ដោយ ។ ទន្ទឹមនឹងនេះមហាជន ជាពិសេសអ្នកគាំទ្រចូលរួមអបអរសាទរជាច្រើនដល់តារាស្រីរូបនេះផងដែរ៕

អត្ថបទ៖ Kesor

អត្ថបទពេញនិយម