គ្រូ​បង្វឹក​ Hirose Ryuថា​ កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​តែ​ឈ្នះ​ប្រកួត​នឹង​ បង់ក្លាដែស​ ស្អែក​នេះ​

  • 2022-09-21 13:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hirose Ryu គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​និយាយ​ក្នុង​ថ្ងៃ​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ MinebeaMitsumi តទល់នឹង​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស​ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ​ថា​ កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវ​តែ​ឈ្នះ​ប្រកួត​ស្អែក​នេះ​។

លោក​ Hirose បាន​និយាយ​ថា​៖" នៅ​ថ្ងៃ​ស្អែក​នេះ​ ពួក​យើង​ត្រូវ​តែ​មាន​ភាព​ស្រេក​ឃ្លាន​យក​ជ័យជម្នះ​​​​​​​​​​​​ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ជា​ការ​ប្រកួត​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​វា​កាតព្វកិច្ច​ក្នុង​ដី​របស់​យើង​។ ទោះបី​ការ​ប្រមូល​ផ្ដុំ​លើក​នេះ​ មិន​សូវ​មាន​កីឡាករ​ដែល​មាន​បទពិសោធន៍​លេង​ឲ្យ​ក្រុមជម្រើសជាតិ​ឈុតធំ​ច្រើន​ដូច​មុន​ តែ​ក្រុម​របស់​យើង​នឹង​លេង​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​ និង​លេង​អោយ​អស់​ពី​សមត្ថភាព​ "។

ចំពោះ​ លោក​ Keisuke Honda វិញ​បាន​បង្ហោះ​សារ​លើ​គរណី​ហ្វេសបុក​របស់​លោក​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​ថា​ការ​ប្រកួត​ស្អែក​នេះ​ជា​ការ​ប្រកួត​សំខាន់​ ដោយ​ត្រូវ​មាន​វិជ្ជមាន​ជា​និច្ច​។ ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ នឹង​តទល់នឹង​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ MinebeaMitsumi នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០២២ ម៉ោង​១៩:០០ ស្អែកនេះ​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី