អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា [មានវីដេអូ]
- 2022-09-27 02:17:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា [មានវីដេអូ]
ចន្លោះមិនឃើញ
អំបោះសរសៃឈូកជារបស់កម្រមួយ ដែលគេសង្កេតឃើញមានធ្វើជាលក្ខណៈតិចតួច តែនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាកម្ពុជា វៀតណាម និងភូមាប៉ុណ្ណោះ។ ការងារផលិតក្រណាត់ចេញពីសរសៃឈូក មិនងាយស្រួលប៉ុន្មានទេ ព្រោះវាត្រូចំណាយពេលយូរ និងធ្វើដោយដៃតាំងពីកាត់ដើមឈូករហូតដែលត្បាញចេញជាសាច់ក្រណាត់។ ស្ដ្រីមួយក្រុម ពួកគាត់កំពុងដកយកសរសៃដើមឈូករួចលញ់ធ្វើជាអំបោះ នៅក្នុងសិប្បកម្មតម្បាញក្រណាត់សរសៃឈូក សមធម៌ នាខេត្តសៀមរាប។ នេះជាការងារថ្មី និងប្លែកមួយសម្រាប់ពួកគាត់ ប៉ុន្តែវាគួរឲ្យចាប់អារម្មណ៍។
ជាទូទៅគេធ្លាប់តែដឹងថាអំបោះធម្មជាតិធ្វើពីកប្បាស និងសូត្រយកចេញពីដង្កូវនាង ប៉ុន្តែអំបោះសរសៃឈូក តើធ្វើយ៉ាងណានោះ គឺមិនសូវមានអ្នកដឹងនោះទេ។ បើតាមអ្នកស្រី សាវិន ក្រណាត់ដែត្បាញចេញពីអំបោះសរសៃឈូកអាចយកទៅកាត់ជាសម្លៀលបំពាក់បាន ធ្វើជាក្រមាក៏បាន ឬយកទៅធ្វើជារបស់របរដែលទាក់ទងនឹងក្រណាត់ផ្សេងៗទៀតក៏បាន។ ហើយអំបោះសរសៃឈូក ក៏អាចត្បាញលាយជាមមួយអំបោះសូត្រ ឬអំបោះកប្បាសបានផងដែរ។
បន្ទាប់ដើមឈូកត្រូវបានគេកាត់ពីបឹងមក គេត្រូវដុសលាងដោយអាចម៍ដែក ដើម្បីលុះបន្លាវាចេញ រួចយកមកកាច់ជាកំណាត់ដកយកសរសៃផ្ដិតលើតុដែលគេលាបទឹកសើមៗ និងលញ់បញ្ចូលគ្នាជាធ្លុងតែមួយ។
ក្នុងមួយថ្ងៃគេអាចហូតអំបោះចេញពីដើមឈូកបានចន្លោះពី ៣០០ ទៅ៥០០ ម៉ែត្រ អាស្រ័យលើសរសៃធំ ឬតូច។ អំបោះសរសៃឈូក ពុំស្វិតមាំដូចអំបោះកប្បាស ឬសូត្រនោះទេ ដូច្នេះការងារតម្បាញក៏លំបាកណាស់ដែរ។
ខាងក្រោមនេះជាបណ្តុំរូបភាពបង្ហាញពីដំណើរការនៃការផលិតអំបោះសរសៃឈូករបស់សិប្បកម្មតម្បាញក្រណាត់សរសៃឈូក សមធម៌ ខេត្តសៀមរាប៖
សូមទស្សនាវីដេអូ «អំបោះឈូកជាផលិតផលដ៏មានតម្លៃមួយរបស់កម្ពុជា» ខាងក្រោមដោយរីករាយ៖
***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ និងទី៤ សូមចុចលីងខាងក្រោម៖
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕
អត្ថបទ៖ ឈិន ធារ៉ាត់