ចេញ​ទៅ​ស្រុក​អាមេរិក​បាន​ប៉ុន្មាន​ខែ Bale បង្កើត​ប្រេន​ស្រាបៀ​ខ្លួន​ឯង​តែ​ម្ដង

  • 2022-10-05 01:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វេល​កីឡាករ Gareth Bale បាន​បង្កើត​ប្រេន​ស្រាបៀ​ខ្លួន​​ឯង​មួយ កាល​ពី​សប្ដាហ៍​មុន​ ត្រៀម​អបអរ​ក្រុមជម្រើស​ជាតិ​វេល​បាន​ទៅ​លេង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កាតារ​នា​ពេល​ខាង​មុខ​នេះ។

ស្រាបៀ​ Bale មាន​ ២ប្រភេទ​គឺ ប្រភេទ​ស្រាល​ស្រទន់ Lager និង​ប្រភេទ​ខ្លាំង​ចត់ Ale។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ស្រាបៀ​នេះ​មួយ​ដប​តម្លៃ​ក្បែរ ២ដុល្លារ​អាមេរិក។

លោក Bale ធ្លាប់​និយាយ​ថា លោក​មិន​ចូលចិត្ត​គ្រឿង​អាល់កុល​នោះ​ទេ។ យ៉ាងណាមិញ ការ​បង្កើត​ស្រាបៀ​នេះ លោក​សង្ឃឹម​ថា​នឹង​យក​ចំណូល​ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​កីឡាបាល់ទាត់​វេល នៅ​តាម​តំបន់​ជនបទ។

Bale នៅ​ពេល​នេះ​ដែរ​កំពុង​តែ​រួមរស់​ជាមួយ​ក្លឹប​អាមេរិក Los Angles FC ក្រោយ​ពី​ចេញ​ពី​ Real Madrid នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២២​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី១ក្នុង​រយៈពេល​ជាង ៦០ឆ្នាំ​ហើយ ដែល​វេល​បាន​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី