GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក

  • 2022-10-08 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជា Gin Spirits មានគុណភាពល្អលំដាប់សកល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអឺរ៉ុប។ វាផលិតនៅក្នុងសិប្បកម្មសាមញ្ញមួយនៅកម្ពុជា ឈ្មោះថា Seekers ដោយវត្ថុធាតុដើមជាង៩០ភាគរយគឺជារបស់ខ្មែរ។

ផលិតផលសម្រេច Seekers Gin ដែលមានគុណភាពល្អលំដាប់សកល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអឺរ៉ុប រូបថត៖ Seekers

Gin ជាប្រភេទស្រាមួយក្នុងចង្កោម Spirits ដែលមានកម្រិតអាល់កុលខ្ពស់ ចន្លោះ ពី ២០ ភាគរយ ដល់ ៩០ភាគរយ។ ទឹកស្រវឹងនេះមានប្រវត្តិយ៉ាងជ្រាលជ្រៅនៅលើទឹកដីអឺរ៉ុបខាងលិច និងអឺរ៉ុបកណ្ដាល ហើយវាក្លាយទៅជាភេសជ្ជៈដែលមានប្រជាប្រិយមួយដូចជា Beer និង ស្រាទំពាំងបាយជូរដែរ។

អ្នកជំនាញ Seekers Gin កំពុងត្រួតពិនិត្យ និងតេស្តផលិតផលដែលផលិតចេញ រូបថត៖ Seekers

នៅកម្ពុជា ក្រៅតែពីអ្នកបម្រើការក្នុងវិស័យភេសជ្ជៈ និងអ្នកនិយមទទួលទានភេសជ្ជៈប្រភេទនេះ គឺមិនសូវមានអ្នកស្គាល់ថា Spirits នេះជាអ្វី ខុសពីស្រាទំពាំងបាយជូ និងស្រាផ្សេងទៀតយ៉ាងម៉េចណាស់។ យ៉ាងណាក៏ដោយ Spirits ដែលមានបញ្ចូលនូវរសជាតិ និងក្លិននៃរុក្ខជាតិ ឬផលិតផលធម្មជាតិផ្សេងៗដូចជា Gin ឬ Rum លាយផ្សំទៅជា Cocktail កំពុងទាក់ទាញចំណូលចិត្តមនុស្សដែលចូលចិត្តគ្រឿងស្រវឹងបែបស្រាល ស្រទន់ ផ្អែម និងក្រអូបប្រហើរ។ កុំភ្លេចតាមដានវីដេអូឯកសារទី៦ នៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលមានចំណងជើងថា «ស្រា GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក» ដែលនឹងចេញផ្សាយថ្ងៃចន្ទ ទី១០ ខែតុលា ២០២២នេះទាំងអស់គ្នា៕

ផលិតផល Seekers និងរុក្ខជាតិគ្រឿងផ្សំសម្រាប់ផលិត រូបថត៖ Seekers

ស្ថានិក Seekers Tania & Marco រូបថត៖ Seekers

***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ ទី៤ និងទី៥ សូមចុចលីងខាងក្រោម៖

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕

អត្ថបទថ្មី