អត់ចប់ទេ មនុស្សជំនិត Brad Pitt បកអាក្រាត Angelina ថាប្រឌិតរឿងលាបពណ៌អតីតស្វាមី

  • 2022-10-06 06:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកតំណាងរបស់ **Brad Pitt ម្នាក់បានបដិសេធក្រោយរងការចោទប្រកាន់ពី Angelina។ ជាមួយគ្នានេះប្រភពបង្ហើបថា Angelina កំពុងបង្កើតរឿងដើម្បីទាក់ទាញមតិមហាជន។

កាលថ្មីៗនេះព័ត៌មានបានលេចឡើងជាថ្មីរវាងអតីតគូស្វាមីលំដាប់ហូលីវូដ Angelina និង Brad Pitt រឿងប្រើប្រាស់អំពើហិងស្សាលើកូនៗអំឡុងពេលជិះយន្ដហោះ។ ក្រោយមកស្រាប់តែប្រភពជិតស្និទ្ធនឹង Pitt បានបដិសេធភ្លាមៗ ហើយបាននិយាយថា តារាស្រីរូបនេះកុហក និងប្រឌិតរឿងទាំងអស់។

វាជារឿងគួរឲ្យសោកស្ដាយដែល Jolie បន្តរំលឹករឿងចាស់ឡើងវិញកាលពីប្រាំមួយឆ្នាំមុន។ អ្វីដែល នាងនិយាយចេញទៅគឺមិនពិតទាំងស្រុងនាងគ្រាន់តែប្រើគ្រួសារជាលេសព្យាយាមទាក់ទាញការចាប់អារម្មណ៍មកលើខ្លួន”»ប្រភពមនុស្សជំនិត Brad Pitt ថ្លែង។

ប្រភពបានបន្តទៀតថា “Jolie មានឱកាសបញ្ចេញព័ត៌មានដល់សមត្ថកិច្ច ហើយក៏មានឱកាសចែករំ លែករឿងនេះក្នុងអំឡុងពេលនៃការកាត់ក្តីជាបន្តបន្ទាប់។ ប៉ុន្តែចុងក្រោយនាងគ្រាន់តែព្យាយាមបន្តធ្វើរឿង ដដែលនេះម្តងហើយម្តងទៀតពីពន្យាពេលបង្កើតព័ត៌មានថ្មីក្នុងគោលបំណង រៀបចំណើរការក្ដីរឿងរ៉ាវស្រាទំពាំងបាយជូរដែលជាកម្មសិទ្ធអ្នកទាំងពីរ»៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម