សប្បាយ​ទៀត​ហើយ! ក្រសួងទេសចរណ៍ ប្រកាស​រៀប​ចំ​បុណ្យ​សមុទ្រ​លើក​ទី ៩

  • 2022-10-10 03:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​រៀប​ចំ​ចំនួន ៨លើក​រួច​មកហើយ​នោះ ឥឡូវ​នេះ បុណ្យ​សមុទ្រ​នឹង​ត្រូវ​ប្រារព្ធ​បន្ត​ទៀត ជា​ លើក​ទី ៩​របស់​ខ្លួន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍ បទ​សមុទ្រ​លើក​ទី​៩​ ជុំ​ទី៣ ក្រោម​ប្រធានបទ "ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដី​សង្ឃឹម" (Bay of Peace, Bay of Hope) នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ព្រះសីហនុ ចាប់​ពី​ថ្ងៃ​ទី ៩-១១ ធ្នូ ២០២២។

គោល​បំណង​នៃ​ការ​រៀប​ចំ​ពិធី​សមុទ្រ​លើក​ទី​៩​នេះ បើ​តាម​ក្រសួង​ទេសចរណ៍ គឺ​ក្នុង​គោល​បំណង​​អបអរសាទរ​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជា​ឆ្នេរ​ស្អាត​ជាង​គេ​លើ​លោក ក៏​ដូច​ជា​ជំរុញ​តម្លៃ និង​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍ ពិសេស អេកូ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា។

នៅ​ក្នុង​ព្រឹត្តិការណ៍បុណ្យ​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​​នេះ មាន​កម្មវិធី​ធំ​ៗ​ចំនួន ៣ ដែល​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ដំណើរ​ព្រឹត្តិការណ៍​ឲ្យ​កាន់​តែ​ក្លៀវក្លា និង​ផ្ដល់​ជូន​ភាព​សប្បាយ​រីករាយ​ដល់​សាធារណជន​ដែល​បាន​ចូល​រួម​ផ្ទាល់ ក៏​ដូច​ជា​ទស្សនា​តាម​រយៈ​ផ្សាយ និង Live នៅ​កញ្ចក់ទូរទស្សន៍ និង​បណ្ដាញ​សង្គម។ សូម​អាន​លម្អិត កម្មវិធី​សំខាន់​ៗ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ឆ្នាំ ២០២២​នេះ។

អត្ថបទ៖ ទារិកា

អត្ថបទថ្មី