ពែកមី គ្រឿន ក្រូច ក្រាន់ ប្ដូររសជាតិពីកំប្លែងមកប្រយុទ្ធទះបាល់ ក្នុងថ្ងៃបើកការប្រកួតបាល់ទះ Slamball ដំបូងបំផុតនៅកម្ពុជា
- 2022-10-13 04:09:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពែកមី គ្រឿន ក្រូច ក្រាន់ ប្ដូររសជាតិពីកំប្លែងមកប្រយុទ្ធទះបាល់ ក្នុងថ្ងៃបើកការប្រកួតបាល់ទះ Slamball ដំបូងបំផុតនៅកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ Sabay និងស្រាបៀរ Anchor បានរៀបចំពិធីបើកដំណើរការប្រកួតបាល់ទះ Slamball (៤ទល់នឹង៤) ជាផ្លូវការ ហើយកម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃទី ០៥ ខែវិច្ឆិកាខាងមុខ។
ក្នុងថ្ងៃដ៏ពិសេសនេះដែរ ក៏ឃើញថាមានការចូលរួមពីសំណាក់តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា រួមមាន នាយពាក់មី នាយគ្រឿន នាយក្រូច និង នាយក្រាន់ ដោយពួកគេចែកគ្នាជាក្រុមសហការជាមួយនឹងកីឡាករអាជីព ហើយប្រកួតគ្នាលក្ខណៈមិត្តភាព។
ពេលវេលាដ៏មានន័យពិតជាកើតឡើងក្នុងពេលតែមួយ ព្រោះក្រៅពីបានសុខភាពល្អ តាមរយៈការបញ្ចេញញើស អ្នកចូលរួមប្រកួតក៏សប្បាយរីករាយនឹងការប្រកួតពេលនេះដែរ។ ដ្បិតអ្នកទាំង ៤ ជាតារាកំប្លែង ប៉ុន្តែក៏សុទ្ធតែមានសមត្ថភាពខាងផ្នែកកីឡាដែរ។
ដោយឡែក សម្រាប់ Slamball (៤ទល់នឹង៤វិញ) ដោយឃើញថាប្រភេទកីឡាបាល់ទះនេះមានប្រជាប្រិយភាព ឬនិយមលេងពីសំណាក់ប្រជាជន ពិសេសអ្នកនៅតាមភូមិស្រុក ទើបក្រុមហ៊ុន Sabay និងស្រាបៀរ Anchor បង្កើតព្រឹត្តិការណ៍នៃការប្រកួតឡើង ក្នុងបំណងលើកស្ទួយវិស័យបាល់ទះ ក៏ដូចជាលើកទឹកចិត្តកីឡាករទាំងអស់ឲ្យក្លាហានបញ្ចេញសមត្ថភាពដែលខ្លួនមាន។
ជាមួយគ្នានោះ ការប្រកួត Slamball នឹងត្រូវរៀបចំនៅតាមបណ្ដាខេត្តក្រុង ចំនូន ៨ ដង ដោយក្នុងមួយខេត្ត ក្រុមការងារនឹងរៀបចំតារាងបាល់ទះស្ដង់ដារមួយ។ មិនត្រឹមតែសម្រាប់ការប្រកួតផ្លូវការសម្រាប់កីឡាករប្រកួត ប៉ុន្តែទីនេះក៏នឹងក្លាយជាទីដែលកីឡាករផ្សេងទៀត ពោលគឺអ្នកដែលមានបំណងដុសខាត់សមត្ថភាពខ្លួនសម្រាប់ផ្នែកកីឡាបាល់ទះនាពេលអនាគត៕
រូបភាព៖ ហ្សាឌីណា និង លី ហៀង