រឿងចម្លែកទាំង ១០ ដែលអ្នកមិនធ្លាប់ដឹងពីប្រទេសឥណ្ឌា
- 2022-10-13 08:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងចម្លែកទាំង ១០ ដែលអ្នកមិនធ្លាប់ដឹងពីប្រទេសឥណ្ឌា
ចន្លោះមិនឃើញ
បន្ទាប់ពីប្រទេសចិន ប្រទេសឥណ្ឌាជាប្រទេសទីពីរដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោក។ ស្រប ពេលមានការកើនឡើងនៃប្រជាជនជាច្រើន អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាមានរឿងចម្លែកជាច្រើននៅក្នុងប្រទេសនេះ។ តើរឿងអស់ទាំងនោះមានអ្វីខ្លះ?
១. ប្រើប្រាស់មាសច្រើនបំផុតក្នុងមួយឆ្នាំៗ
ឥណ្ឌាស្ថិតក្នុងចំណោមអ្នកប្រើប្រាស់មាសច្រើនបំផុតក្នុងពិភពលោក។ បើគិតមករយះពេល ១០ ឆ្នាំចុងក្រោយនេះ តម្រូវការជាមធ្យមសម្រាប់ប្រជាជនឥណ្ឌាមានចំនួន ៨៣៨ តោន។
២. ប្រាសាទមានជាងគេបំផុតនៅក្នុងពិភពលោក
ប្រាសាទ Padmanabhaswamy ក្នុងរដ្ឋធានី Kerala គឺ Thiruvananthapuram មិនត្រឹមតែជាប្រាសាទហិណ្ឌូដែលមានជាងគេបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសក្ការៈបូជាដែលមានជាងគេបំផុតផងដែរ។ នៅក្នុងឆ្នាំ ២០១១ នាយកដ្ឋានបុរាណវិទ្យាបានបើកបន្ទប់សម្ងាត់នៃប្រាសាទដើម្បីពិនិត្យមើលវត្ថុដែលរក្សាទុកនៅខាងក្នុងនិងបានរកឃើញវត្ថុធ្វើពីមាសប្រាក់និងត្បូងមានតម្លៃរាប់រយលានដុល្លារ។
៣. ព្រះចំនួន ៣៣០ លានអង្គ
ប្រជាជនឥណ្ឌា ៨០ % ជាសាសនិកហិណ្ឌូដែលរាប់បញ្ចូលព្រះចំនួន ៣៣០ អង្គហើយក៏មានអាទិទេពខ្លះមិនស្គាល់ឈ្មោះតែនៅគោរពធម្មតា។
៤. បុរសម្នាក់តមអាហាររយៈពេល ៨០ ឆ្នាំ
Prahlad Jani ជាព្រះសង្ឃជនជាតិឥណ្ឌាម្នាក់បានអះអាងថាខ្លួនតមអាហារអស់រយះពេល៨០ ឆ្នាំ។ បុរសម្នាក់នេះបាននិយាយថា ព្រះជាម្ចាស់ Amba ជាអ្នកជួយសង្រ្គោះខ្លួន។
៥. គ្រឿងតុបតែងស្រ្តីពេលរៀបការមាន ១៦ មុខ
មានតែការរៀបការហើយតែបុ៉ណ្ណោះដែលស្រ្តីប្រើប្រាស់គ្រឿងអលង្ការទាំង ១៦ ប្រភេទដូចជា លាបស្នាមក្រហមនៅលើថ្ងាស ការចោះក្រវិលនៅច្រមុះជាដើម។
៦. រូបសំណាក់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក
ប្រទសឥណ្ឌាបានទទួលនូវឯកំណត់្រាខាងសាងសង់រូបសំណាក់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ១៨២ ម បង្ហាញពី «ការរួបរួមគ្នា»។ រូបសំណាកនេះតំណាងឲ្យមេដឹកនាំចលនាឯករាជ្យឥណ្ឌា លោក Sardar Vallabhbhai Patel ដែលត្រូវបានគេស្គាល់ថាជា Sardar Patel ។
៧. ពណ៌កាន់ទុក្ខគឺមិនមែនពណ៌ខ្មៅ
មិនដូចប្រទេសផ្សេងនៅជុំវិញពិភពលោក ការកាន់ទុក្ខនៃការបាត់បង់មនុស្សជាទីស្រឡាញ់តែងប្រើពណ៌សតំណាងឲ្យចិត្តបរិសុទ្ធ គឺមិនមែនពណ៌ខ្មៅទេ។ សូម្បីតែស្រ្តីដែលបាត់បង់ប្តីហើយ ក៏នៅតែស្លៀកសារីពណ៌សទោះបីកន្លងទៅប៉ុន្មានឆ្នាំក៏ដោយ។
៨. ក្រុមហ៊ុនឧស្សាហកម្មភាពយន្តធំបំផុតក្នុងពិភពលោក
Bollywood គឺជាក្រុមហ៊ុនឧស្សាហកម្មខ្សែភាពយន្តភាសាឥណ្ឌាហិណ្ឌូដែលមានទីតាំងនៅទីក្រុងបុមបៃហើយវាបានផលិតខ្សែភាពយន្តចំនួន ១៨១៣ ក្នុងឆ្នាំ ២០១៨។ នៅឆ្នាំ ២០១២ ក្រុមហ៊ុននេះផលិតផលភាពយន្តលើសក្រុមហ៊ុនហូលីវូដ។ ពាក្យBollywood កើតចេញពីការរួមបញ្ចូលគ្នានៃឈ្មោះល្បីឈ្មោះ ២ ទៀតគឺ Bombay និង Hollywood។
៩. ប្រុសៗកាន់ដៃគ្នានៅទីសាធារណៈ
សម្រាប់ប្រទេសឥណ្ឌារឿងបែបនេះជារឿងធម្មតាទេ តែនៅក្នុងបណ្តាប្រទេសមួយចំនួនប្រហែលជាអាចគិតថាការបង្ហាញពីផ្លូវភេទ។ ទោះបីជាយ៉ាងណាក៏ដោយនៅប្រទេសឥណ្ឌា បើអ្នកឃើញបែបនេះវាជាការបង្ហាញពីមិត្តភាពតែប៉ុណ្ណោះ។
១០. ចិញ្ចៀនរៀបការពាក់នៅលើម្រាមជើង
នៅក្នុងរដ្ឋ Tamil Nadu ចិញ្ចៀនរៀបការត្រូវបានពាក់នៅលើម្រាមជើងចង្អុល៕