Jin ប្រាប់ខ្ទេចពីមូលហេតុ បង្ហោះរូបថតអបអរខួបកំណើត តែជាប់មុខម្ចាស់ខួប Jimin ពាក់កណ្ដាល
- 2022-10-14 03:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jin ប្រាប់ខ្ទេចពីមូលហេតុ បង្ហោះរូបថតអបអរខួបកំណើត តែជាប់មុខម្ចាស់ខួប Jimin ពាក់កណ្ដាល
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ សមាជិក BTS តែងបង្ហាញការសាទរ និងអបអរថ្ងៃខួបកំណើតឲ្យគ្នាទៅវិញទោមកមិនដែលខានឡើយ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។
នៅឆ្នាំ ២០២២នេះ Jin បានបង្ហោះរូបអបអរខួបកំណើត Jimin ចំថ្ងៃទី១៣ ខែតុលា លើ Weverse គ្រាន់តែ Post នៅពេលហាក់យូរជាងគេបន្តិច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងរូប Jin បានបង្ហោះនោះ គឺ ជាប់ Jimin តែពាក់កណ្ដាលប៉ុណ្ណោះ។ ដូច្នេះគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីបានជា បងធំរូបនេះ ក្រ បង្ហោះអបអរប្អូនម្ល៉េះ?
ដោយដឹងថា Fan ឆ្ងល់ច្រើនពេក Jin ក៏បានបកស្រាយទាំងអស់តែម្ដងថា៖ «ខ្ញុំបានអបអរគាត់ (Jimin) ផ្ទាល់ដាច់ដោយឡែករួចហើយ ប៉ុន្តែបើខ្ញុំមិនបង្ហោះរូបទេ មនុស្សជាច្រើននឹងនិយាយថា ឬំនាក់ទំនងពួកយើងមានបញ្ហា ដូច្នេះខ្ញុំក៏ប្រញាប់ Upload តែម្ដងទៅ។ ពួកយើងពិតជាមានទំនាក់ទំនងល្អណាស់។ បើក្នុងចំណោមពួកយើង មានអ្នកណាម្នាក់មិន Post ទេនៅថ្ងៃមុខ ចង់បញ្ជាក់ថា ពួកយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដូចដើម»។
នេះជាការស្រាយចម្ងល់ និងមន្ទិលរបស់ Jin អ្នកដែលដឹងច្បាស់ពីចិត្តអ្នកគាំទ្ររបស់ខ្លួន ថាអាចនឹងគិតអ្វីប្រសិនសមាជិកណាមួយស្ងាត់ស្ងៀម។ ការបញ្ជាក់ខាងលើ ក៏ក្នុងបំណងកុំឲ្យគ្រប់គ្នាបារម្ភនឹងមិត្តភាពបែបបងប្អូនរបស់ BTS ដែរ ហើយទំនាក់ទំនងមួយនេះនឹងនៅដដែលជាដរាបគ្មានថ្ងៃប្រែឡើយ៕