នាយគ្រឿន បង្ហើបពីប្រភពចំណូលធំ ក្រោយចុះកុងត្រាសម្ដែងនៅទ្រនាំថ្មី
- 2022-10-17 03:04:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយគ្រឿន បង្ហើបពីប្រភពចំណូលធំ ក្រោយចុះកុងត្រាសម្ដែងនៅទ្រនាំថ្មី
ចន្លោះមិនឃើញ
នាយគ្រឿន ដែលគេចាត់ទុកជាតារាជួរមុខម្នាក់ក្នុងក្រុមកំប្លែងលោកតាវ៉ិចទ័រ បានបង្ហើបពីប្រភពចំណូលធំ ក្រោយចុះកុងត្រាសម្ដែងជាមួយផលិតកម្ម 9 colors ដោយមិនកំណត់រយៈពេល។ នៅគ្រាដែលមហាជន ជាពិសេសអ្នកគាំទ្រ ចាប់អារម្មណ៍លើសកម្មភាពសម្ដែងរបស់ក្រុមលោកទាំងមូលនៅ PNN ដែលជាទ្រនំថ្មី ស្រាប់តែលោកនិយាយពីទផ្សារការងារសិល្បៈផ្ទាល់ខ្លួន។
លោក ចែម សារឿន ហៅនាយគ្រឿន នៅតែដាក់ខ្លួនថារូបលោកជាតារាកំប្លែង និងសម្ដែងនៅមានកម្រិត ហើយតម្លៃទីផ្សារខាងសិល្បៈវិញក៏មិនថ្លៃណាស់ណាដែរ។ លោកមិនអាចប្រាប់ពីតម្លៃខ្លួនក្នុងការថតស្ពត ឬខ្សែភាពយន្ដម្ដងៗបានប៉ុន្មាននោះទេ ប៉ុន្ដែលោកថាប្រភពចំណូលធំ គឺបានមកពីការសម្ដែងនៅក្រៅក្រុមច្រើនជាង។
នាយគ្រឿន៖ “ការសម្ដែងក្នុងក្រុមជាការងារស្នូល ហើយខ្ញុំអត់អាចចោលវាបានទេ…តែដល់បាន គឺបានមកពីក្រៅច្រើនជាង ដូចខែប្រាំងអីមានកម្មវិធីច្រើន គឺប្រមូលបានច្រើនណាស់! យ៉ាងណា ខ្ញុំសប្បាយចិត្ដ បានចុះកុងត្រាថ្មី ខ្ញុំសប្បាយចិត្ដអត់បានសួរលក្ខណ្ឌអីច្រើនទេ ហើយសង្ឃឹមថាយើងនៅសុខសាន្ដ រីកចម្រើនជាមួយគ្នារហូត”។
បើតាមនាយគ្រឿន បើទោះបីជាលោកជាប់កុងត្រាសម្ដែងជាមួយផលិតកម្ម 9 colors ប៉ុន្ដែលោកនៅមានសិទ្ធិចេញសម្ដែងខាងក្រៅ ដើម្បីរកប្រាក់ចំណូលបន្ថែមបាន។ នាយគ្រឿនពុំមានជំនួញផ្ទាល់ខ្លួន ក្រៅពីធ្វើជាតំណាងចែកចាយផលិតផលcoosea នោះទេ ប៉ុន្ដែគេសង្កេតឃើញលោកមមាញឹកខ្លាំងក្នុងការងារសិល្បៈ។ ថ្មីៗនេះ ក្រុមរបស់លោកបានកុងត្រាសម្ដែងឲ្យស្ថានីយទូរទស្សន៍ PNN នូវកម្មវិធីកម្សាន្ដចំនួន ៣។ តាមរយៈកម្មវិធីទាំងនេះធ្វើឲ្យលោកកាន់តែរវល់ខ្លាំង៕