សហព័ន្ធ​ប្រដាល់​សកល៖​ ការ​ប្រកួត​នៅ​ប្រទេស​ Jordan ​ជា​ការ​តេស្ត​ដ៏​សំខាន់​មុន​ស៊ីហ្គេម​ ២០២៣​

  • 2022-10-31 08:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ ថា​ការ​ចេញ​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ជើងឯក​អាស៊ី​ នៅ​ប្រទេស​ Jordan​ លើក​នេះ​ជា​ការ​តេស្ត​សមត្ថភាព​ដ៏​សំខាន់​មុន​ឈាន​ដល់​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

ទិដ្ឋភាព​ចេញទៅ (រូបភាពផ្ដល់ជូន)

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​បាន​តេស្ត​​កីឡាករ​ដើម្បី​បាន​ដឹង​ពី​សមត្ថភាព​ឈាន​ដល់​កម្រិត​ណា​បន្ទាប់​បាន​ហ្វឹកហាត់​ជា​មួយ​គ្រូ​កាហ្សាក់ស្ថាន​កន្លង​ទៅ។​ ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ Jordan ​គឺ​សហព័ន្ធ​បញ្ជូន​តែ​កីឡាករ​ប៉ុណ្ណោះ​ ព្រោះ​កម្រិត​សមត្ថភាព​អាច​ប្រកួត​ប្រជែង​ជា​មួយ​គេ​បាន។​ ដោយ​ឡែក​ចំពោះ​ផ្នែក​នារី​មិន​បាន​បញ្ជូន​ទៅ​ទេ​ ព្រោះ​មើល​ឃើញ​ថា​សមត្ថភាព​នៅ​មាន​កម្រិត​ និង​មាន​ចំនួន​តិច។​

គ្រូ​បរទេសជម្រើសជាតិ​សកល(រូបសហព័ន្ធ)

កីឡាករ​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​នោះ​មាន​ ៦រូប​ គឺ​ សៅ រង្សី​ នូវ សុខទី ទូច​ ដេវីត​ វ៉េន​ រដ្ឋា ណាស្រេឌីនូវ អាន់វ៉ា​ រ៉ាចាពៅ អាប់ឌុលឡា។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣០​ ដល់​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម