Pep ការពារ Haaland ​ក្រោយ​១២​ប្រកួត​​ចុងក្រោយ​រក​បាន​​៣​​គ្រាប់​ក្នុង​នាម​ខ្សែ​ប្រយុទ្ធ​ប្រអប់​

  • 2024-12-25 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​​បាន​និយាយ​ការពារ​ខ្សែ​ប្រយុទ្ធ​​ Erling Haaland របស់​ខ្លួន​ បន្ទាប់​ពី​រូប​គេ​ត្រូ​វ​បាន​អ្នក​កាសែត​សួរ​ពី​បញ្ហា​រក​គ្រាប់​មិនសូវ​​បាន​ក្នុង​ចំណោម​១២​ប្រកួត​ចុង​ក្រោយ​រក​បាន​តែ​៣​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ប្រអប់​។

គេ​បាន​មើល​ឃើញ​ថា Erling Haaland បាន​លេង​​​ពេញ​​ពេញ​៩០​នាទី​ ហើយ​គេ​ក៏​បាន​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ជា​ថ្មី​ក្នុង​ជំនួប​​ដែល​​ Manchester City ចាញ់ Aston Villa ២-១ ​កាល​ពី​ពេល​​ថ្មី​​ៗនេះ​​វា​មាន​ន័យ​ថា ១២​ប្រកួត​ចុង​ក្រោយ​ City ឈ្នះ​បាន​តែ​១​ប៉ុណ្ណោះ​ក្នុង​ចំណោម​១២​ប្រកួត​​ហើយ​ក្នុង​នោះ​ចាញ់​​រហូត​ដល់​ទៅ​៩​ប្រកួត​។ មេឃខៀវ ធ្លាប់​តែ​ខ្លាំង​​នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ​រង​បរាជ័យ​៦​​ប្រកួត​ហើយ​នៅ English Premier League សម្រាប់​រដូវ​កាល​នេះ។​​​

បុរស​វ័យ​៥៣​ឆ្នាំ​បាន​និយាយ​ថា «​វា​មក​ពី​យើង​ទាំង​អស់​គ្នា​ មិន​មែន​មក​ពី​ម្នាក់​ណា​នោះ​ទេ​។ ​កាល​ពី​មុន​​យើង​រក​គ្រាប់​បាល់​បាន​ Erling ​មាន​ភាព​រីក​ចំរើន និង​កំពុង​តែ​ពេញ​ល្អ​ខ្លាំង។ គេ​បាន​ជួយ​យើង​ច្រើន​នៅ​តំបន់​ប្រអប់​ ហើយ​ពេល​នេះ​ក្រុម​ធ្លាក់​ចុះ​គឺ​មក​ពី​យើង​គ្រប់​គ្នា​ មិន​មែន​មក​ពី​គេ​នោះ​ទេ»​។

«យើង​មាន​បញ្ហា​តំបន់​បម្រើ​កណ្ដាល​ ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​បញ្ហា​របស់​យើង​ដែល​​កំពុង​តែ​មាន​។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​មើល​​ឃើញ​ណាស់​ ហើយ​ប្រសិន​បើ​មក​ពី​នរណា​ម្នាក់​​តើ​វា​កើត​​ឡើង​ដោយ​របៀបណា​។ បាទ​ពិត​ណាស់​រឿង​គឺ​វា​មក​​ពី​បែប​នោះ​»។ ​នេះ​ជា​ការ​បន្ថែម​របស់ Pep ៕ ​

ប្រភព៖ Dailymail   Daro Ly