«ជួបស៊យ វគ្គ៣» សម្ពោធចាក់បញ្ចាំងជាផ្លូវការ ជាមួយសាច់រឿងមិនធម្មតា សើចផ្អើលរោងកុន
- 2022-11-02 02:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ជួបស៊យ វគ្គ៣» សម្ពោធចាក់បញ្ចាំងជាផ្លូវការ ជាមួយសាច់រឿងមិនធម្មតា សើចផ្អើលរោងកុន
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ផលិតកម្ម LD Picture បានបើកសម្ពោធជាផ្លូវការនូវខ្សែភាពយន្តខ្នាតធំ រឿង «ជួបស៊យ វគ្គ៣» នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ។
ពេលវេលាដ៏រីករាយនោះ ក៏មានការចូលរួមពីសំណាក់តារាប្រុសស្រីជាច្រើននាក់ ពិសេសគឺតួអង្គក្នុងរឿងនេះផ្ទាល់រួមមាន លោក វុធ ថុង, កញ្ញា ឈិន មុន្នីនាថ, អ្នកនាង ប៊ីរីយ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត។
វគ្គ ៣ នេះ គឺការត្រឡប់មកវិញ របស់រឿងក្រោយចេញវគ្គ ២ កាលពី ៣ឆ្នាំមុន ពោលគឺឆ្នាំ ២០១៩។ ដោយពេលនេះ គឺដល់ពេល កូនប្រុស របស់នាយ ស៊យ គឺ នាយ ចង្រៃ បញ្ចេញឬទ្ធិម្ដងហើយ។ ម្យ៉ាងទៀតនោះ បើតាមការបញ្ជាក់ពីលោក លៀក លីដា បានឲ្យដឹង នាយ គ្រឿន បង្ហើបមកថានឹងមាន វគ្គ ៤ ជាបន្តទៀត។
ជួបស៊យ វគ្គ ៣ មានការចូលរួមសម្ដែងដោយ តារាជើងចាស់ ទេព រិន្ទដារ៉ូ, នាយ គ្រឿន, កញ្ញា គៀត សុវណ្ណាឡាង, លោក វុធ ថុង, កញ្ញា ឈិន មុន្នីនាថ, លោក ងួន សុបិន, ឌីជេ កាកា, អ្នកនាង ប៊ីរីយ៉ា, លោក ចាដេត, កញ្ញា សោមា ឡាឡែន និងតារាប្រុសស្រីជាច្រើនរូបទៀត។
ជាមួយគ្នានោះ ភាពយន្តខ្នាតធំ ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿង ដោយ នាយ គ្រឿន មួយនេះ នឹងចាក់បញ្ចាំងជូនសាធារណជនទស្សនា ចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅហើយនៅរោងភាពយន្ត Major Cineplex, Legend Cinema និង Prime Cineplex៕