ថ្ងៃមុន នាយគ្រឿន និយាយដើម ជា សុវណ្ណនរាហ៍ ឥឡូវត្រូវគេបកអាក្រាតវិញ
- 2022-11-11 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមុន នាយគ្រឿន និយាយដើម ជា សុវណ្ណនរាហ៍ ឥឡូវត្រូវគេបកអាក្រាតវិញ
ចន្លោះមិនឃើញ
តារាសម្ដែងរូបសង្ហារ ជា សុវណ្ណនរាហ៍ ដែលគេឃើញមានទំនាក់ទំនងជិតស្និទ្ធជាមួយតារាកំប្លែងនាយគ្រឿន ទទួលស្គាល់ថាកម្លាំងរបស់ខ្លួនមិនខ្លាំង និងឆាប់ហត់ជាងនាយគ្រឿនក្នុងពេលលេងកីឡាក៏ពិតមែន ប៉ុន្ដែចំពោះការប្រកួតបាត់ទាត់វិញគឺលោកមិនខ្លាចឡើយ។
ជា សុវណ្ណនរាហ៍ បានបញ្ជាក់តាមរយៈSabay នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ថា នាយគ្រឿន អាចលេងកីឡាបានច្រើនប្រភេទ តែចំពោះការលេងបាល់ទាត់ គឺនាយគ្រឿនពុំសូវមានទិចនិកលេងឡើយ ដោយអាងតែលើកម្លាំងរត់បាល់ប៉ុណ្ណោះ។
ជា សុវណ្ណនរាហ៍៖ “ធ្លាប់លេងជាមួយគាត់(នាយគ្រឿន) គាត់មានកម្លាំង តែទិចនិកអន់! ខ្ញុំអត់ខ្លាចលេងជាមួយគាត់ទេ ឥឡូវសុខភាពខ្ញុំចាប់ផ្ដើមប្រសើរវិញហើយ ហើយឥឡូវទាំងសកម្មភាពលេងកីឡា សកម្មភាពសម្ដែង និងហាត់ប្រាណអីហ្នឹងបានប្រសើរប្រហែល៨០%ហើយ"។
ទាក់ទងនឹងសុខភាពលោក ជា សុវណ្ណនរាហ៍ ហៅនាយស្និទ្ធ នាយគ្រឿនធ្លាប់យកកម្មវិធីកម្សាន្ដមួយរបស់ស្ថានីយ៍ទូរទស្សន៍PNN ទៅនិយាយដើម ជា សុវណ្ណនរាហ៍ រឿងលេងបាល់ទាត់។
នាយគ្រឿន និយាយថា “ស្និទ្ធ(នរាហ៍) លេងបាល់អន់ណាស់ ក្នុងចំណោមអ្នកសិល្បៈ ព្រោះគាត់ឆាប់ហត់។ ពេលទៅរត់ មកវិញដឹងតែដើរអូសជើងមកវិញហើយ…អូហ៍ មកប្រៀបជាមួយខ្ញុំម៉េចកើត ខ្ញុំខ្លាំង!"។
លោក ជា សុវណ្ណនរាហ៍ ត្រូវបានទស្សនិកជនទទួលស្គាល់លើសមត្ថភាពសម្ដែងរបស់លោកថាសម្ដែងបានស្ទើរគ្រប់តួអង្គ និងទម្រង់រឿង។ បច្ចុប្បន្នលោក កំពុងជាប់ថតរឿង”ក្រឡ”វគ្គ៣ ហើយត្រៀមថតខ្សែភាពយន្ដអប់រំខ្នាត់ខ្លីមួយទៀត។ ប៉ុន្ដែដោយសារសុខភាពមិនសូវអំណោយផល ឆាប់ហត់ និងស្រឺត ទើបលោកពិចារណាគ្រប់រឿងមុនទទួលថត ឬប្រកួតកីឡាអ្វីមួយ៕