គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតតារាចម្រៀងជប៉ុនម្នាក់ទៀតហើយ ក្នុងវ័យត្រឹមតែ ១៩ឆ្នាំ

  • 2022-11-15 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថានៅក្នុង២០២២នេះ អត្រានៃការស្លាប់ក្នុងវង្វង់សិល្បៈជប៉ុនមានកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅប៉ុន្មានម៉ោងមុនមានការចេញផ្សាយនៃការស្លាប់របស់តារាចម្រៀងវ័យក្មេងម្នាក់ទៀតហើយដែលបានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតរបស់ក្មេងប្រុសវ័យ ១៩ឆ្នាំ ដែលជាតារាចម្រៀង Yoshi។ ពិធីបុណ្យសពរបស់តារាចម្រៀង និងជាតារាសម្តែង Yoshi (ឈ្មោះពិត: Kasumi Sasaki) ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្យូកាលពីថ្ងៃទី១៤ កាលពីម្សិលមិញនេះ ពិធីបុណ្យសពរបស់ Yoshi ត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។

តារាចម្រៀង និងជាតារាសម្ដែងប្រុស Yoshi បានជួបឧបទ្ទវហេតុហើយបានស្លាប់។ ខណៈកំពុងធ្វើដំណើរនៅផ្លូវប្រសព្វក្នុងសង្កាត់ Tama Ward ក្រុង Kawasaki Yoshi បានបុកជាមួយរថយន្តដឹកទំនិញ។ Yoshi បានរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែ ជាអកុសលតារាប្រុសរូបនេះបានស្លាប់បាត់បង់ជីវិតបាត់ ទៅហើយ

អ្នកម្ដាយរបស់ Yoshi

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម