ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល៖​ បន្ទាប់​ពី​ឈ្នះ​មេដាយ​នៅ​ថៃ​ សង្ឃឹម​កីឡាករ​បន្ត​ប្រឹងប្រែង​ទៀត

  • 2022-11-15 05:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ សង្ឃឹម​ថា​កីឡាករ​ កីឡា​ការិនី​ដែល​ឈ្នះ​មេដាយ​ទាំង​ប៉ុន្មាន​នៅ​ឯ​ប្រទេស​ថៃ​នេះ​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​រក្សា​នូវ​សមត្ថភាព​ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

ឯកឧត្ដម​ សុខ​ សូកាន​

ឯកឧត្ដម​ សុខ​ សូកាន​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​បាន​ឲ្យ​ដឹង​ក្រោយ​ទៅ​ទទួល​កីឡាករ​មក​ថៃ​ម្សិលមិញ​នេះ​ថា​ ជ័យជម្នះ​មេដាយ​មាស៣​ គ្រឿង​ និង​មេដាយ​ប្រាក់​ មេដាយ​សំរឹទ្ធ​ ពាន​រង្វាន់​នេះ​គឺ​បង្ហាញ​ពី​ការ​សាមគ្គី​ និង​ការ​ហ្វឹកហាត់​ដិតដល់​នា​ពេល​កន្លង​មក​ទើប​ទទួល​បាន​លទ្ធផល​ល្អ។​

ទិដ្ឋភាពកីឡាករមកដល់ខ្មែរ

យ៉ាងណា​ប្រធាន​សហព័ន្ធ​ក៏​បាន​ក្រើន​រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី ​ដែល​ឈ្នះ​ទាំង​នេះ​សូម​ខំប្រឹង​ហ្វឹកហាត់​បន្ត​ទៀត​ ទី១​ ដើម្បី​រក្សា​ជ័យជម្នះ​ លទ្ធផល​ល្អ​ប្រសើរ​បែប​នេះ​ ទី២​ ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ប្រជែង​មេដាយ​ស៊ីហ្គេម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ ២០២៣។​

ទិដ្ឋភាពបំពាក់មេដាយ

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៧​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី៤​ នៅ​ប្រទេស​ថៃ។​ ក្នុង​នោះ​មាន​មាស​៣ ប្រាក់២​ សំរឹទ្ធ២​ និង​ពាន​១ទៀត។​ ម្សិលមិញ​នេះ​ក្រុម​ប៉េតង់​ដែល​ចូលរួម​ប្រកួត​នៅ​ថៃ​នោះ​គឺ​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី