BLACKPINK ក្លាយជាក្រុមនារីដំបូងក្នុងប្រវត្តិសាស្ត្រអាចរកបាន ៣លានដុល្លារ ពីការប្រគំតន្ត្រីត្រឹមមួយយប់
- សុក្រ, 18 វិច្ឆិកា 2022 04:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK ក្លាយជាក្រុមនារីដំបូងក្នុងប្រវត្តិសាស្ត្រអាចរកបាន ៣លានដុល្លារ ពីការប្រគំតន្ត្រីត្រឹមមួយយប់
ចន្លោះមិនឃើញ
BLACKPINK គឺជាក្រុមនារី K-Pop ដែលប្រមូលបានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំជំនាន់របស់ពួកគេ ហើយរឿងនេះជារឿងដែលគ្រប់គ្នាទទួលស្គាល់ដូចគ្នា។
ជាក់ស្ដែង ដំណើរការប្រគំតន្ត្រីនៅងាមេរិកខាងជើង ជិតមកដល់ពេលបញ្ចប់ហើយ ពោលគឺនៅសល់តែ ២ Show ទៀតទេ ដែលនឹងធ្វើឡើងនៅ Los Angeles ថ្ងៃទី ១៩ និង២០ ខែវិច្ឆិកា។
អ្វីដែលសំខាន់ពេលនេះមានសេចក្ដីរាយការណ៍មកថា BLACKPINK បានបំបែកកំណត់ត្រា យ៉ាងជោគជ័យ នៅ Newark ដែលក្លាយជាក្រុមចម្រៀងនារីដែលរកចំណូលពីការប្រគំតន្ត្រីបានច្រើនជាងគេនៅសហរដ្ឋអាមេរិក។
កំណត់ត្រានោះ ត្រូវបានបំបែកជាមួយនឹងការសម្ដែងរបស់ក្រុមនៅ Prudential Center នៅ Newark កាលពីថ្ងៃទី១៤ និង១៥ ខែវិច្ឆិកា ដោយរកបាន ៣,២៩៨លានដុល្លារ ក្នុងមួយយប់ៗនៃការសម្ដែង។
វាជារឿងអស្ចារ្យថ្មីមួយទៀត ដែលសមាជិកទាំង ៤ សម្រេចបានរួមគ្នា ហើយបង្កើតជាប្រវត្តិសាស្ត្រថ្មីជាលើកដំបូងមិនធ្លាប់មានពីមុន។
នៅឆ្នាំនេះ BLACKPINK បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ ក្រោយចេញអាល់ប៊ុមទី ២ គឺ "BORN PINK”។ ដំណើរការបេសសកម្មនេះដែរ ចាប់ផ្ដើមដំបូងនៅថ្ងៃទី១៥ ខែតុលា ក៏ដូចជានឹងបន្តរហូតដល់ឆ្នាំក្រោយទៀត។ នេះជាកាដូដែលក្រុមបានរៀបចំជាពិសេសសម្រាប់អ្នកគាំទ្រ នៅតំបន់អាស៊ី អាមេរិកខាងជើង អឺរ៉ុប និងអូស្ត្រាលី ក្រោយទុកឲ្យរង់ចាំរយៈពេលជាយូរ៕