Treellion Park ជាទីលម្ហែស្រូបខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់ចិត្តនៅរាជធានីភ្នំពេញ

  • 2022-11-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរាជធានីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងអគារជាច្រើនខ្ពស់ស្កឹមស្កៃ។ អ្នកណាដែលមិនប្រាថ្នាចង់បានទីធ្លាបៃតង សួនផ្កាម្លប់ត្រជាក់ អមដោយសម្លេងបក្សី និងខ្យល់ត្រជាក់ពីទន្លេ? ដើម្បីសម្រាកលម្ហែកាយជួបជុំមិត្តភ័ក្តិ ក្រុមគ្រួសារគេចចេញពីផ្លូវប៉េតុង និងសំណង់ផ្សេងៗ។

Treellion Park ត្រូវបានរៀបចំជាកន្លែងកម្សាន្តធម្មជាតិបៃតង ដែលត្រូវបានគេហៅថាសួនស្នេហ៍នៅដំណាក់កាលដំបូងនៃការពង្រីកទីក្រុងកោះពេជ្រ។ កាណាឌីយ៉ា គ្រុបបានគិតគូរ និងពិចារណារួចមកហើយថា ការយកទីធ្លាដើម្បីអភិវឌ្ឍន៍រុក្ខជាតិបៃតងគឺមានសារៈសំខាន់បំផុតសម្រាប់អ្នករស់នៅទីក្រុង។ វាជាកន្លែងសម្បូរទៅដោយដើមឈើដ៏អស្ចារ្យ មានសត្វស្លាជាច្រើនដែលធ្វើចំណាកស្រុកអាចមកធ្វើសំបុក។ គុម្ពផ្កាដ៏ផូផង់រូបចម្លាក់ប្លែកៗរាយប៉ាយជុំវិញបង្កើតឱ្យមានការផ្លាស់ប្តូរបរិយាកាសទាំងស្រុងបើប្រៀបធៀបទៅនឹងរាជធានីដ៏មមាញឹក។

ក្នុងអំឡុងពេលវិបត្តិកូវីដជាសកលក្រោមការគ្រប់គ្រងរបស់ Aquation Office Park (ជាផ្នែកនៃអចលនទ្រព្យក្រោមសម្ព័ន្ធ MAADS™) បានអញ្ជើញដៃគូរឱ្យចូលរួមនៅក្នុងសាលអាហារ កន្លែងកម្សាន្ត និងសកម្មភាពវប្បធម៌នានានៅក្នុងបរិវេណនោះ។

លោក Karl Diederich (អ្នកគ្រប់គ្រងទូទៅរបស់ Aquation Office Park/Treellion Park បានកត់សម្គាល់ថា៖ «គោលបំណងដំបូងរបស់យើងក្នុងការបង្កើត Treellion Park គឺដើម្បីរក្សាតំបន់បៃតងដ៏ធំបំផុតនៅក្នុងទីក្រុង ក៏ដូចជាការបង្កើតគោលដៅលម្ហែកាយសម្រាប់មនុស្សគ្រប់គ្នា។វាហាក់ដូចជាយើងរក្សានូវធម្មជាតិក្នុងការពង្រីកតំបន់ជុំវិញរបស់យើងនៅក្នុងឧទ្យាននេះ ហើយសួនបៃតងនេះបីដូចជាការលម្អរបន្ថែមដ៏ល្អឥតខ្ចោះចំពោះអគារការិយាល័យទាបៗ ដែលអមដោយរុក្ខជាតិបៃតង»។

វាត្រូវបានចំណាយពេលពីរទៅបីខែក្នុងការសម្អាតនិងដាំដើមឈើឡើងវិញដើម្បីផ្តល់ភាពស្រស់បំព្រងនិងភាពសុខដុមរមនា។សួនដែលស្ងប់ស្ងាត់មិនមានចរាចរណ៍បានទាក់ទាញដៃគូនិងប្រតិបត្តិករយ៉ាងឆាប់រហ័សដូចជា៖

  • The Glasshouse ដែលជាហាងអាហារផ្តោតលើម្ហូបចម្រុះ និងគិតគូរដល់សុខភាព។ ភោជនីយដ្ឋាននេះស្ថិតនៅក្នុងព្រៃបៃតង និងស្វាគមន៍ព្រឹត្តិការណ៍ជាច្រើន ជាពិសេសព្រឹត្តិការណ៍រាំចង្វាក់ Salsa និង Latin Dance។
  • Birdies Minigolf ដែលជាទីលានវាយកូនហ្គោលខ្នាតតូច ១៨ឡូដែលផ្ដល់នូវភាពសប្បាយរីករាយដ៏អស្ចារ្យជាមួយក្រុមគ្រួសារ កូនរបស់អ្នក មនុស្សជាទីស្រលាញ់របស់អ្នក ឬមិត្តរួមការងាររបស់អ្នក។ នៅទីនោះក៏មានហ្គេមលេងលើក្តារ លក់ការ៉េម និងភេសជ្ជៈត្រជាក់ៗធ្វើឱ្យអារម្មណ៍ស្រស់ស្រាយផងដែរ។

  • Volcano Sausage ដែលជាការចម្លងនៃរថយន្ត Volkswagen ពីទសវត្សរ៍ទី80 ដែលបម្រើអាហារពិសេសរបស់អាល្លឺម៉ង់ដូចជាសាច់ក្រកអាំងនិងឆ្អឹងជំនីសាច់ជ្រូក។
  • The Bus, Fish n Chips Bar ដែលជារថយន្តក្រុងពីរជាន់នៅទីក្រុងឡុងដ៍ដែលត្រូវបានកែលម្អឡើងវិញប៉ុន្តែពីមុនជាកន្លែងលក់ដ៏ល្បីបំផុតនៅ Bassac Lane ឥឡូវនេះមានបម្រើជម្រើសដ៏ច្រើននៃ ត្រីបំពងនឹងដំឡូងបំពង អាហារញ៉ាំដោយដៃស្រាបៀរនិងស្រាក្រឡុក។
  • Monsieur Wine & Beyond ដែលជាបារស្រា និងហាងស្រាដែលនាំអតិថិជនរបស់ខ្លួនឲ្យស្វែងយល់ពីភាពសម្បូរបែបនៃស្រាបារាំង។ ការភ្លក់ស្រា បិតស្រា និងព្រឹត្តិការណ៍ជាច្រើនកំពុងត្រូវបានប្រារព្ធឡើងនៅក្នុងកន្លែងដ៏ពិសេសនេះ។
  • Trash Is Nice ជាកន្លែងកែច្នៃ និងកែច្នៃឡើងវិញលក់ឧបករណ៍ និងគ្រឿងអលង្ការធ្វើពីផ្លាស្ទិកកែច្នៃឡើងវិញ។ ពួកគេកំពុងប្រមូលផ្លាស្ទិកទាំងអស់នៅក្នុង Aquation offices និង Treellion Park ដើម្បីកិច្ចការដ៏អស្ចារ្យនេះ។

Treellion Park ក៏មានភាពពិសេសនៃអាហារដ្ឋានផ្ទះបាយដែលបើកជារៀងរាល់ថ្ងៃដូចជា៖ Volcano Pizza (ភីហ្សាចម្អិនថ្មីៗ), The Box (ម្ហូបខ្មែរផ្ទះបាយ tapas), Thai Kitchen (មុខម្ហូបរយៈពេលខ្លី ដូចជា ផាត់ថៃ ឬ ផាត់សៀវ) និងការបន្ថែមចុងក្រោយបង្អស់គី Sucré (ការ៉េមធ្វើថ្មីៗនៅក្នុងហាងផ្ទាល់ នំពុម្ពនំផេនខេក)។

លោក Karl បានបន្ថែមទៀតថា៖ «យើងអាចធ្វើបាន ក្នុងរយៈពេលត្រឺមតែ១ឆ្នាំក្នុងការបង្កើតសួនបៃតងមួយក្នុងរាជធានីភ្នំពេញ ដែលសាធារណជនទាំងអស់អាចស្វែងរកនូវអ្វីដែលពួកគេចង់បានពេលកំពុងដើរកម្សាន្ត។ ភ្ញៀវនៅក្នុង Aquation បានរីករាយជាមួយនឺងការកម្សាន្ត និងភាពងាយស្រួលដែលផ្តល់ពី Office Park ជាមួយ Treellion Park ធ្វើឱ្យមនុស្សកាន់តែរីករាយក្នុងការធ្វើការ»។

កាលពីខែកញ្ញា ឆ្នាំ ២០២២ Treellion Park បានចាប់ផ្តើមរដូវកាលពិធីបុណ្យជាមួយនឹងមហោស្រព BREATHE Festivalប្រកបដោយភាពច្នៃប្រឌិត ដោយសហការជាមួយក្រុម KlapYaHandz និង Hanuman Beverages។ ឆាកតន្ត្រីចំនួនបី (មួយនៅកន្លែងសម្តែង Whalehouse មួយនៅ Bus និងមួយទៀតនៅ Glasshouse) បានទាក់ទាញមនុស្សជាង ១០០០នាក់។ សូមទន្ទឹងតាមដានការប្រារព្ធធ្វើពិធីបុណ្យនេះជាថ្មីនៅដើមខែមករា ឆ្នាំ ២០២៣ នៅ Treellion Park។

ព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញស្រដៀងគ្នាជាច្រើនទៀតក៏ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២២ នៅក្នុង Treellion Park (ដូចជា International Jazz Day, Treellion Talent Club…) ហើយព្រឹត្តិការណ៍ផ្សែងៗ នឹងធ្វើឡើងនៅចុងឆ្នាំ២០២២ដែលគេហៅថា Treellion Sundays។ ព្រឹត្តិការណ៍ FIFA World Cup2022™នឹងត្រូវបានចាក់ផ្សាយនៅបី-បួនទីតាំងនៅក្នុង Treellion Park ផងដែរ។

ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ ដូច្នេះកុំភ្លេចតាមដានគេហទំព័ររបស់ Treellion

ហ្វេសប៊ុក៖ https://www.facebook.com/treellionpark/

Instagram៖ https://www.instagram.com/treellionpark/

LinkedIn៖ https://www.linkedin.com/company/treellion-park/mycompany/

លោក Karl Diederich បានសន្និដ្ឋានថា៖ «អ្វីដែលគួរឱ្យរំភើប និងកន្លែងលក់ជាច្រើនទៀតនឹងបើកនៅពេលខាងមុខនេះ ហើយចង់ឱ្យមនុស្សជាច្រើនបានដឹង។ Treellion Park គឺនៅតែស្វាគមន៍ សាធារណជនចូលកម្សាន្តដោយឥតគិតថ្លៃ ជាមួយភាពពិសេសខុសពីសួនកម្សាន្តសាធារណៈទូទៅ »។

ប្រសិនបើអ្នកមិនទាន់បានទៅលេងនៅ Treellion Park នៅឡើយទេ សូមរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នក។ យើងក៏ចូលចិត្តចំណាយពេលនៅទីនោះដែរ!

អត្ថបទពេញនិយម