ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំ២០២២ បិទបញ្ចប់ដោយជោគជ័យ ទាក់ទាញភ្ញៀវច្រើនជាង២លាននាក់និង៣០ប្រទេស

  • 2022-11-22 04:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាទីតាំងទី១ និង The Factory Phnom Penh ជាទីតាំងទី២។

ពិព័រណ៍ថ្នាក់ជាតិដ៏ធំ ដែលត្រូវបានរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបានសមិទ្ធិផលនិងលទ្ធផល ដូចមានខាងក្រោមនេះ៖

  • អ្នកចូលរួម ច្រើនជាង ១៥០០០ នាក់
  • អ្នកចូលរួមតាមអនឡាន ច្រើនជាង ២ លាននាក់
  • វត្តមានក្រសួងនានា មានចំនួន ៩ ក្រសួង
  • អ្នកតាំងពិព័រណ៍ ១២៥ ស្ដង់
  • វាគ្មិន ១២៤ រូប
  • ឆាកចំនួន ៥
  • កម្មវិធី Startup Pitch មាន ១៥
  • ការថ្លែងសុន្ទរកថា និងបទបង្ហាញ មានចំនួន ៣៥
  • ការពិភាក្សាជាក្រុមមាន ១៦
  • ម៉ោងពិភាក្សា ៤៣ ម៉ោង
  • ផ្គត់ផ្គង់ភេសជ្ជៈ ច្រើនជាង ១០ម៉ឺន

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ឆ្លុះបញ្ចាំងពីការវិវឌ្ឍលឿនរហ័សនៃវិស័យបច្ចេកវិទ្យារបស់ ប្រទេសកម្ពុជា។ គេសង្កេតឃើញមានផលិតផលក្នុងស្រុកជាច្រើន រួមមានកម្មវិធីទូរសព្ទថ្មីៗ ប្រព័ន្ធគ្រប់គ្រងដោយប្រើបច្ចេកវិទ្យា មនុស្សយន្ត ការជួញដូរតាមប្រព័ន្ធឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបៗ និងផលិតសម្បូរបែបជាច្រើនទៀត។

ក្រៅពីនេះ ក៏មានប្រធានបទចម្រុះជាច្រើន ចូលរួមធ្វើបទបង្ហាញដោយ វាគ្មិនជំនាញៗក្នុងស្រុក និងបរទេស ដែលបានពិភាក្សា ក៏ដូចជាចែករំលែកបទពិសោធន៍នានា។ កម្មវិធីដ៏ធំក៏បានបើកផ្លូវឱ្យសាធារណជនទូទៅមានឱកាសស្វែងយល់បន្ថែមពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការពង្រីកចំណេះដឹង, ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគផងដែរ៕

អត្ថបទ៖ កុសល