ស.ស.យ.ក.បើក​មហាសន្និបាត​វិសាមញ្ញ​ទូទាំង​ប្រទេស​ប្រមាណ​ ១៤០០នាក់ចូលរួម

  • 2022-11-26 06:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ព្រឹកមិញ​នេះ​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​ ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ហ៊ុន ម៉ានី​ រួម​ជា​មួយ​វត្តមាន​ចូលរួម​ពី​សំណាក់​អនុប្រធាន សមាជិក សមាជិកា​គណៈ​អចិន្ត្រៃយ៍​សរុបប្រមាណ ១៤០០នាក់នៅ​សណ្ឋាគារ​ហ្គាដិន ស៊ីធី រាជធានី​ភ្នំពេញ។

រូបភាពផ្ដល់ជូន
មហាសន្និបាត​វិសាមញ្ញ​នា​ថ្ងៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ រួម​មាន៖​ ទី១​ បូក​សរុប​សកម្មភាព​ និង​សមិទ្ធផល​ការងារ​ចន្លោះ​មហាសន្និបាត​លើកទី៤​ រហូត​ដល់​បច្ចុប្បន្ន​ ទី២​ ពិនិត្យ​ និង​អនុម័ត​វិសោធន​កម្ម​លក្ខន្តិកៈ​ និង​បទ​បញ្ជាផ្ទៃ​ក្នុង​របស់​ ស.ស.យ.ក. ទី៣​ បោះឆ្នោត​បំពេញ​បន្ថែម​សមាសភាព​សមាជិក​គណៈកម្មាធិការ​កណ្តាល និងទី៤​ ពិនិត្យ​ និង​អនុម័ត​ផែន​ការ​យុទ្ធសាស្ត្រ​ **«យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»**។​
រូបភាពផ្ដល់ជូន

ការ​រៀបចំ​នេះ​មិន​ត្រឹម​តែ​ជា​ការ​បូកសរុប​សមិទ្ធផល​ការងារ​របស់​សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែ​ក៏​ជា​ឱកាស​ក្នុង​ការ​ជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឱ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ​ផង​ដែរ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស​របស់​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​សណ្ឋាគារ​ហ្គាដិន ស៊ីធី រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​