CL ទទួលបានការស្វាគមន៍ការមកដល់យ៉ាងកក់ក្តៅពីហ្វេនជាច្រើន ពិសេសអាយដល Top5 អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជា កាលពីយប់មិញនេះ!

  • 2022-11-26 08:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់ព្រលានយន្តហោះ ប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងអ្នកគាំទ្រយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញ។

ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាមតារាងចម្រៀងក៏ដូចជា Rapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់អារម្មណ៍ដ៏លេចធ្លោជាមួយស្ទាយសម្លៀកបំពាក់ដ៏ស្រស់ស្អាតដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នារំភើបរីករាយស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។

កញ្ញា CL ក៏បានបង្ហាញនូវគារវកិច្ចគោរពដល់ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សម្រាប់ឱកាសជាថ្មីមកកាន់ប្រទេសកម្ពុជា ក៏ដូចជាអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបានឃើញអ្នកគាំទ្រជាច្រើននាក់ មកឈររងចាំទទួលស្វាគមន៍ថែមទាំងមានការទទួលដោយឡានសារ៉ែនអមដំណើរប្រកបដោយភាពគគ្រឹកគគ្រេង។

កញ្ញា CL នឹងវត្តមានជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីមកចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាមួយនឹង វត្តមានរបស់កំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង ៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និង នាង ដាវីន។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន នឹងទទួលបាននូវបទពិសោធន៍កាន់តែសប្បាយ ជាមួយការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត។

កុំភ្លេចណា៎! ត្រៀមខ្លួនហ៊ោឲ្យស្អក ក នារាត្រីនេះ នៅជិតរង្វង់មូល នាងមច្ឆាបរិវេណ OCIC ក្នុងក្រុងភ្នំពេញចាប់ពីម៉ោង១០ព្រឹកតទៅ៕