សហព័ន្ធ E-Sports នឹងរឹតតែចម្រើនតាមរយៈការជួយពីស្ថាប័នឯកជននានា
- 2022-11-29 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ E-Sports នឹងរឹតតែចម្រើនតាមរយៈការជួយពីស្ថាប័នឯកជននានា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) នឹងរឹតតែមានភាពរីកចម្រើន សំបូរការប្រកួត តាមរយៈការចាប់ដៃគូសហការជាមួយស្ថាប័នឯកជន ពិសេសរវាង T.Y Media និង Mineski Global។
លោក លន់ សាមាឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកបានឲ្យដឹងថា តាមរយៈកិច្ចសហការរវាង TY Media និង Mineski Global ជឿជាក់ថាវិស័យកីឡាមួយនេះនឹងរឹតតែរីកចម្រើន សំបូរកម្មវិធីប្រកួត និងលក្ខណៈស្តង់ដារអន្តរជាតិ។
ចំណែកលោក ធី វាយ តំណាង T.Y Media លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក៏ខិតជិតមកដល់ហើយ ដូច្នេះកីឡាករត្រូវតែមានសមត្ថភាព និងការត្រៀមខ្លួនឲ្យបានល្អ។ ក្នុងនាមក្រុមហ៊ុនឯកជនលោកនឹងព្យាយាមបំផុតរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ បង្កើនសមត្ថភាព និងជំរុញដល់ការផ្សព្វផ្សាយ។ ជាមួយគ្នានេះដែរ T.Y Media បានសហការជាមួយ Mineski Global រួចរាល់ដើម្បីរួចចំណែកបង្កើនគុណភាពកីឡាករ និងនាំមកនូវការប្រកួតកម្រិតអន្តរជាតិផ្សេងៗមកកម្ពុជាដើម្បីសម្រេចក្ដីបំណងប្រជែងមេដាយនៅស៊ីហ្គេម ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) នឹងបង្ហាញខ្លួននៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះផងដែរដើម្បីប្រជែងមេដាយជូនជាតិជាមួយប្រភេទកីឡា ៣៨ផ្សេងៗទៀត។ កីឡាអេឡិចត្រូនិកជាប្រភេទកីឡាដែលពេញនិយមមួយដែរនៅកម្ពុជានាពេលបច្ចុបន្បន្ន៕