Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno ហើយ​បាល់ប៉េ ត្រូវ Bruno ទាត់ជំនួស

  • 2022-11-29 00:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានកក់កៅអីរួចជាស្រេចហើយសម្រាប់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះប្រកួតទីពីរ ២-០ ទៅលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។

២គ្រាប់របស់អឺរ៉ុបមួយនេះធ្វើបានដោយ Bruno Fernandes ទាំងពីរគ្រាប់ ដោយគ្រាប់ទីមួយនោះដំបូងឡើយមានការយល់ច្រឡំថាជាការតែតរបស់ ប្រធានក្រុមរបស់ Cristiano Ronaldo ប៉ុន្តែ FIFA បានលុបចោលវិញក្រោយពិនិត្យឃើញថាមិនបានប៉ះក្បាលរបស់ Ronaldo ទេ។

ដោយឡែកគ្រាប់ទីពីរកើតឡើងចុងម៉ោងនាទី ៩០+៣ ទាត់ប៉េណាល់ទីសម្រេចដោយ Bruno ដដែល ស្របពេលដែល Ronaldo បានប្ដូរចេញជំនួសដោយ Gonçalo Ramosat តាំងពីនាទី ៨២។ ២ប្រកួតកន្លងមកព័រទុយហ្គាល់ឈ្នះ ហ្គាណា ៣-២ និងឈ្នះអ៊ុយរ៉ាហ្គាយ ២-០ នៅសល់ប្រកួតចុងក្រោយបង្គ្រប់កិច្ចជាមួយកូរ៉េខាងត្បូង ដែលត្រូវការឈ្នះដាច់ខាត៕

អត្ថបទថ្មី