ប្រទះ​ឃើញ​រូបថត​ជុំ​គ្នា​រវាង​ Pochettino និង​ ប្រធាន​ក្លឹប​ PSG ក្នុង​ពេល​ប្រកួត​ World Cup 2022

  • 2022-11-29 10:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino អតីត​គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​បង្ហោះ​នៅ​លើ​ Instagram របស់​លោក​កាល​ពី​ថ្មីៗ​នេះ​ដោយ​បាន​បង្ហាញ​រូបថត​អង្គុយ​ជុំ​គ្នា​ជា​មួយ​ លោក​ Nasser Al-Khelaïfi ប្រធាន​ក្លឹប​បារាំង​នេះ​ ក្នុង​ពេល​ប្រកួត​ World Cup 2022 ប្រទេស​កាតា​ នូវ​គូប្រកួត​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ ប៉ះ​ក្រុម​ជម្រើសជាតិ​ម៉ិកស៊ិក​ លទ្ធផល​ ២-០ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។

ឈ្នះ​ដំណើរ​កម្សាន្ត​ ៤យប់​-៥ថ្ងៃ​ ទៅ​កាន់​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ដើម្បី​ទស្សនា​ការ​ប្រកួត​ និង​ជួប​ផ្ទាល់​ជា​មួយ​លោក​ SON HEUNG-MIN!​ ចុច​ Link នេះ​ ដើម្បី​ចូល​រួម​ និង​អាន​ការ​ណែ​នាំ​បន្ថែម​! បញ្ជាក់​៖ ថ្ងៃ​ផុត​កំណត់​ ០២​ ធ្នូ​ ឆ្នាំ​ ២០២២

រូបថត​មួយ​សន្លឹក​នេះ​គឺ​មាន​ លោក​ Pochettino លោក​ Sebastiano Pochettino (កូន​ប្រុសរបស់​លោក​ Pochettino) លោក​ Nasser និង​លោក​ Jesus Perez អតីត​គ្រូជំនួយ​របស់​ PSG។

បើ​តាម​ Daily Mail បាន​ឲ្យ​ដឹង​ថា​ ប្រធាន​ក្លឹប​ PSG ជា​អ្នក​អញ្ជើញ​ លោក​ Pochettino មក​ចូល​រួម​ការ​ប្រកួត​ខាង​លើ​ដោយ​ផ្ទាល់​។ នេះ​បាន​បញ្ជាក់​ទំនាក់ទំនង​រវាង​លោក​ទាំង​ពីរ​គឺ​ល្អ​ធម្មតា​ មិន​អាក្រក់​ដូច​នូវ​អ្វី​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នោះ​ទេ​។

លោក​ Pochettino បាន​បញ្ចប់​ពី​​តំណែង​គ្រូ​បង្គោល​ PSG កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា​ ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ ក្រោយ​ដឹកនាំ​មិន​ឈ្នះ​ពាន​ UEFA Champions League ។

អតីត​អ្នកដឹកនាំ​ PSG រូប​នេះ​ធ្លាប់​ពោល​ពាក្យ​មិន​សប្បាយ​ចិត្ត​ក្នុង​នាម​ជា​គ្រូ​បង្គោល​ថា​ នៅ​ពេល​ក្លឹប​​ជោគជ័យ​ឈ្នះពាន​គឺ​ដោយ​សារ​តែ​កីឡាករ​ម្នាក់​ៗល្អ​ ដល់​ពេល​បរាជ័យ​ បន្ទោស​គ្រូបង្គោល​ថា​អសមត្ថភាព​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី