៧ មុខងារល្អៗលើ Samsung Galaxy ធ្វើឱ្យអ្នកប្រើជាប់ចិត្ត

  • 2022-11-30 08:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមស្មាតហ្វូន Android ជាច្រើន ម៉ូឌែល Galaxy របស់ Samsung ជាប្រ៊ែនដ៏ពេញនិយមមួយ និងមានចំណុចល្អជាច្រើន ជាក់ស្ដែងដូច ៥មុខងារ ខាងក្រោមនេះ អាចធ្វើឱ្យអ្នកចង់កាន់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះជាប់។

១. មុខងារ Undo Typing ដោយគ្រាន់តែគ្រលាសម្រាមដៃលើក្ដារចុច ទៅខាងឆ្វេងដើម្បីសារទៅក្រោយ ឬខាងស្ដាំងដើម្បីសារទៅមុខវិញ (ប្រើបានតែលើ Samsung Keyboard តែប៉ុណ្ណោះ)។

២. មុខងារ Secure Folder អាច Clone Apps ប្រើផ្ទាល់ខ្លួនដាច់ដោយឡែក (ឧទាហរណ៍អ្នកអាចប្រើកម្មវិធី Facebook ពីរខុសពីគ្នា) ឬលាក់ឯកសារសំខាន់ៗទុកក្នុងកន្លែងនេះបានផងដែរ។

របៀបប្រើមុខងារនេះ ចូលទៅកាន់ Settings > Security and Privacy > Secure Folder > ចុច Continues បន្ទាប់មកធ្វើតាមការណែនាំ

បន្ទាប់ពីកំណត់ចប់ អ្នកនឹងទទួលបានកម្មវិធីមួយលើអេក្រង់ មានឈ្មោះថា Secure Folder ដែលមានផ្ទុកកម្មវិធីនិងឯកសារ រាល់ការចូលប្រើគឺត្រូវដោះសោ ឬស្គេនម្រាមដៃជាដើម។

៣. Video Enhancer ជួយតម្លើងពន្លឺ និងកម្រិត vibrant ឱ្យខ្ពស់ជាងរាល់ដង ពេលមើលវីដេអូ ដើម្បីកុំឱ្យអ្នកប្រើរវល់កំណត់ចុះឡើង។

ដើម្បីបើកមុខងារនេះ ចូលទៅកាន់ Settings > Advanced Features > Video Enhancer ឬ Video Brightness > ជ្រើសយក Bright ជាការស្រេច។

៤. Theme របស់ទូរសព្ទអាចប្ដូរពណ៌ទៅតាម Wallpaper រាល់ពេលអ្នកប្ដូរ Wallpaper នោះអ្នកអាចប្ដូរពណ៌ Color palette បានផងដែរ។

៥. មុខងារ Quick Access អាចឱ្យអ្នកចូលទៅកាន់ App Shortcut របស់កម្មវិធីនីមួយៗបានយ៉ាងលឿន រួមទាំងការចែក Screen ប្រើកម្មវិធី២តំណាលគ្នាផងដែរ។

៦. Shortcuts App លើផ្ទាំង Lock Screen អាចប្ដូរបាន

របៀបប្ដូរ ចូលទៅកាន់ Settings > Lock Screen > Shortcuts > ជ្រើសរើសកម្មវិធីចង់បានជាការស្រេច។

៧. ប៊ូតុង Shutter អាចចល័តដោយអូសបានទៅគ្រប់ទីកន្លែង

អត្ថបទ៖ កុសល

អត្ថបទថ្មី