អ្នកបាននៅជិត Jessi លាន់មាត់សឹងគ្រប់គ្នាពីក្លិនខ្លួនអស្ចារ្យ តែអ្នកនឹងភ្ញាក់ផ្អើលនូវចំនួនលុយ នាងជះលើ «ទឹកអប់»

  • 2022-12-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារារ៉េប Jessi មិនត្រឹមតែត្រូវ​បាន​គេស្គាល់ច្បាស់ពីការរៀបចំខ្លួនបែបស៊ីវីល័យ ឬទាន់សម័យផុតលេខនោះទេ ប៉ុន្តែក្លិនខ្លួនរបស់នាង​ក៏ក្រអូប លើសស្មានដែរ។

តួយ៉ាងដូចកាលពីចូលរួមក្នុងកម្មវិធី Meet And Greet ជាមួយនឹងអ្នកគាំទ្រខ្មែរ អំឡុងពេលនៃដំណើរមកកាន់ទឹកដីកម្ពុជាកាលពី ដើមខែធ្នូ គ្រប់គ្នាដែលបានជួបផ្ទាល់ជាប់ចិត្តនឹង​ក្លិនខ្លួនដ៏ក្រអូបរបស់នាង​ណាស់។ ដោយសារក្រអូបពេក កេសរ ដែល​ជាពិធីការិនីក្នុងកម្មវិធីថ្ងៃនោះ ក៏បាន​លាន់មាត់សរសើរ ហើយ Jessi តបតាមចរិតរួសរាយរបស់ខ្លួនថា «ដោយសារមន្តស្នេហ៍ ទឹកអប់ Channel»

ទោះជាយ៉ាងណា កាន់តែច្បាស់​បន្ថែម​ ពេលនាង​បង្ហាញ​វត្តមាន​ក្នុងវីដេអូ Challenge "What’s In My Bag” របស់ 1st Look តារា​ស្រីរូបនេះ​កាន់តែបញ្ជាក់ព័ត៌មាន​មួយចំនួនដែលគ្រប់គ្នាមិនអាចរំលងបាន។

ក្នុងកាបូបរបស់ Jessi របស់ដែល​នាង​ដាច់ខាតខ្វះមិនបាន និងស្ពាយទៅតាម​គ្រប់ទីកន្លែង​នោះ​មាន ទឹកអប់សំណព្វចិត្ត។ រៀងរាល់ខែ នាង​តែងចំនាយ​លុយទិញ​ទឹកអប់ CHANEL ថ្មីមួយដបជានិច្ច។ ឯប្រភេទទឹកអប់ដែលនាង​ស្រឡាញ់ជាប់ចិត្តជាងគេនោះគឺ Chane Eau Tendre របស់ CHANEL មានតម្លៃ ១៨៣ដុល្លារ។ ប្រសិននាងទិញរាល់ខែ ដូច្នេះ​ក្នុងឆ្នាំ នាង​ត្រូវចាយដល់ទៅ ២ ០០០ដុល្លារ ឯណោះ លើទឹកអប់តែទឹកអប់មួយមុខប៉ុណ្ណោះ៕

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម