រ៉ាប៊ី ណែនាំឲ្យបុរសម្នាក់កែតម្រូវការសរសេររបស់ខ្លួន ចាំនិយាយគ្នាជាក្រោយ

  • 2022-12-13 07:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសិចស៊ី រ៉ាប៊ី ទើបចេញបទញាក់ថ្មីមួយទៀតអមដោយក្បាច់រាំដ៏ទាក់ទាញសម្រាប់យុវវ័យ ប៉ុន្ដែវាក៏ទើសចិត្ដសម្រាប់អ្នកនិយមស្ដាប់បទមនោសញ្ចេតនា ឬអ្នកអភិរក្សក្បាច់រាំបុរាណខ្មែរដែរ។ Okay ទេ? ដែលជាបទថ្មីរបស់កញ្ញា រ៉ាប៊ី បានបញ្ចេញនៅលើបណ្ដាញសង្គម ធ្វើឲ្យមានការរិះគន់ផង និងគាំទ្រផង។

បុរសម្នាក់ឈ្មោះ ខុន រ៉ុង បានចូលទៅរិះគន់ថា ចង្វាក់រាំប្រពៃណីខ្មែរ ដូចមិនមែនអីចឹងទេ តែតារាខ្មែរ ចេញបទចម្រៀងមកតែអីចឹង។ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍ រួមទាំងម្ចាស់បទកញ្ញារ៉ាប៊ីផង គឺលើអក្ខរាវិរុទ្ធខុសស្ទើរគ្រប់ពាក្យទាំងអស់។ ឃើញដូច្នេះ ទើប រ៉ាប៊ី និយាយបកទៅវិញថា៖ “សរសេរអក្សរឲ្យត្រូវសិនចាំនិយាយគ្នា”។

តាមការសង្កេតតារាចម្រៀង រ៉ាប៊ី ទទួលបានការគាំទ្រខ្លាំងតែលើបទញាក់ អមដោយក្បាច់រាំញាក់កន្ដ្រាក់អារម្មណ៍។ ដូចជាបទ “រាំអង្គើរៗ" ល្បីពេញបណ្ដាញសង្គម ហើយគេយកវាទៅច្រៀងឡើងវិញជាច្រើនដងទៀតផង។ ដោយឡែកបទ "Okay ទេ?” នេះ ក៏មានក្បាច់រាំញាក់ស្រដៀងទៅនឹងបទមុនៗដែរ ប៉ុន្ដែកញ្ញាទើបតែបានជួបអ្នករិះគន់ម្នាក់ក្នុងចំណោមអ្នករិះគន់មួយចំនួន ចូលទៅរិះគន់ប្លែកពីគេ ក៏មានការវាយបកពាក្យសម្ដីដូច្នេះទៅវិញតែម្ដង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី