គ្រូបង្វឹកលើកទម្ងន់អន្តរជាតិ លើកទឹកចិត្តសិក្ខាកាមខំប្រឹងបន្តឆន្ទៈឆ្ពោះទៅរកភាពជោគជ័យ
- 2022-12-19 03:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកលើកទម្ងន់អន្តរជាតិ លើកទឹកចិត្តសិក្ខាកាមខំប្រឹងបន្តឆន្ទៈឆ្ពោះទៅរកភាពជោគជ័យ
ចន្លោះមិនឃើញ
លោក AVEENASH PANDOO គ្រូបង្វឹកអន្តរជាតិបន្ទាប់ពីបញ្ចប់វគ្គនេះហើយសូមសិក្ខាកាមបន្តខំប្រឹង និងចូលរួមបន្តទៀតដើម្បីសម្រេចឆន្ទៈឆ្ពោះទៅរកភាពជោគជ័យពិសេសស៊ីហ្គេម ឆ្នាំ២០២២។
លោក AVEENASH PANDOO ដែលជាគ្រូឧបទេសវគ្គបានឲ្យដឹងថា សិក្ខាសាលាបានបង្ហាត់បង្រៀនផ្ដោតលើការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេស ចំណេះដឹងលើការដឹកនាំក្លឹប យល់ដឹកពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានការហ្វឹកហាត់គ្រប់ពេលវេលាជាដើម។
ជាមួយគ្នានេះដែរគ្រូកម្រិតអន្តរជាតិខាងលើក៏បានលើកទឹកចិត្តដល់សិក្ខាកាមបន្តខំប្រឹងបន្ថែមដើម្បីសម្រេចឆន្ទៈឆ្ពោះទៅរកភាពជោគជ័យនៅពេលខាងមុខ និងពិសេសនោះព្រឹត្តិការណ៍ស៊ីហ្គេម ២០២២។
សិក្ខាសាលា «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាលបង្វឹកកីឡាលើកទម្ងន់» នេះគឺមានរយៈពេល ៥ថ្ងៃគឺពីថ្ងៃទី១៣ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាកាមចូលរួមសរុប ២៧នាក់ ស្រី៦នាក់៕