តើអាវអារ៉ាប់ ដែល Messi ពាក់ពេលលើកពាន World Cup មានន័យដូចម្ដេច?
- 2022-12-19 10:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអាវអារ៉ាប់ ដែល Messi ពាក់ពេលលើកពាន World Cup មានន័យដូចម្ដេច?
ចន្លោះមិនឃើញ
នៅមុនពេលដែលខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi គេសង្កេតឃើញស្ដេចកាតា Tamim bin Hamad Al Thani គ្រងអាវអារ៉ាប់មួយប្រភេទឱ្យ Messi។
អាវអារ៉ាប់នោះមានឈ្មោះថា អាវប៊ីស៊ុត (Bisht) ដែលជាអាវប្រពៃណីសម្រាប់ជនជាតិអារ៉ាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។
អាវនេះដែរគេប្រើប្រាស់សម្រាប់ពិធីពិសេសៗមួយចំនួនដូចជា ពិធីមង្គលការ ឬ បុណ្យសាសនាឥស្លាមមួយចំនួនដូចជា អេដមូបារ៉ាក់ ឬ រ៉ាម៉ាដនជាដើម។
អាវនេះដែរច្រើនតែពាក់ដោយមន្ត្រីធំៗ ដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចការសាសនា ពោលគឺនិមិត្តសញ្ញានៃអាវនេះគឺជាប់ពាក់ព័ន្ធវណ្ណៈខ្ពង់ខ្ពស់ និងមានសែស្រឡាយស្ដេចជាដើម៕