ចុង​ឆ្នាំ​សប្បាយ​ដើរ​លេង តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង ប្រេង​សាំង​បន្ត​ចុះ​ទៀត​ហើយ

  • 2022-12-21 05:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សប្ដាហ៍​ទី១ នៃ​ខែ​ធ្នូ ប្រេង​សាំង​បាន​ចុះ​ម្ដង​រួច​មក​ហើយ​មក​ត្រឹម ៤,៣៦៨៛/លីត្រ នោះ ឥឡូវ​នេះ តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា បានបន្តធ្លាក់​ថ្លៃ​ទៀត​នៅ​សប្ដាហ៍​ទី៣នៃ​ខែ​ធ្នូនេះ។

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អំពី​ការ​ប្រែប្រួល​តម្លៃ​សាំង​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ​ពី​ថ្ងៃ​ទី ២១ ដល់​៣១ ខែ​ធ្នូ​ ប្រេង​សាំង​ធម្មតា​ត្រូវ​​លក់​ក្នុង​តម្លៃ​ ៤,៣១៧រៀល/លីត្រ សម្រាប់​សាំង​ធម្មតា រី​ឯ​ប្រេង​ម៉ាស៊ូត​លក់​ក្នុង​តម្លៃ​ ៤,៧៦៧៛/លីត្រ។

ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល​ជីវភាពរបស់​ប្រជាជន និង​ដោយ​មាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយប្រេងឥន្ធនៈ​នៅ​កម្ពុជា ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេចតេជោ ហ៊ុន សែន បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦.៥សេនដុល្លារ​ក្នុង​១លីត្រ។

ដូច្នេះ​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​សម្រាប់​អនុវត្ត​ពី​ថ្ងៃ​ទី ២១ ដល់ ៣១ធ្នូ ២០២២ នឹង​ចុះ​មក​ត្រឹម ៤ ០៥០រៀល​ក្នុង​១លីត្រ​សម្រាប់​សាំង​ធម្មតា និង ៤៥០០រៀល​ក្នុង​១លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម