ពិធីករ សុខ រ៉ាស៊ី ភ័យបះសក់​ចុង​ឆ្នាំ ច្រឡំបាញ់​លុយ​ឲ្យ​គេ ជាង ១ម៉ឺន​ដុល្លារ​អាមេរិក

  • 2022-12-26 05:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ សុខ រ៉ាស៊ី បាន​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​ចុង​ឆ្នាំ ២០២២ ដោយ​លោក​បាន​ច្រឡំ​បាញ់​លុយ​ចេញ​ពី​គណនី ABA របស់​លោក​ទៅ​ឲ្យ​ម្ចាស់​កង់បី​មួយ​នូវ​ទឹក​ប្រាក់​ជាង ១ម៉ឺន​ដុល្លារ​អាមេរិក។

រ៉ាស៊ី ថ្លែង​ថា៖ "ភ័យចង់គាំងបេះដូង បងប្អូន ច្រលំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ”!។

ករណី​នេះ កើត​ឡើង​ពី​ការ​និយម​ប្រើ​ប្រាស់​មុខងារ​ស្កេន QR CODE នៃ​កម្មវិធី​ប្រតិបត្តិការ​របស់​ធនាគារ។ ដូច្នេះ​ហើយ ពិធីករ​ប្រចាំ​ទូរទស្សន៍​ហង្សមាស បាន​ផ្ដល់​ជូន​បទ​ពិសោធន៍​ថា សម្រាប់​បង​ប្អូន​ដែល​និយម​ប្រើ​ប្រាស់​មុខងារ​នេះ ហើយ​ក្នុង​កម្មវិធីប្រតិបត្តិការ ​មាន​ផ្ទុក​គណនី២ គឺ​គណនី​ប្រាក់រៀល និង​ប្រាក់​ដុល្លារ។

ករណី​នេះ លោក​ស្នើ​បង​ប្អូន​ជនរួម​ជាតិ​ពិនិត្យ​មើល​ឲ្យ​ច្បាស់ បើ​មិន​ចង់​ជួប​រឿង​ដូច​លោក ដោយ​ថ្លៃ​ជិះ​កង់បី​តែ ១១០០០រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​បែរ​ជា​ភ្លាត់​បាញ់​ទឹក​ប្រាក់​ក្នុង​តួលេខ​នេះ​ជា​ប្រាក់​ដុល្លារ​ទៅ​វិញ។

លោក​ថ្លែង​ថា "បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$"។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ភ័យ​ស្ទើរ​គាំង​បេះដូង ព្រោះ​គម្លាត​លុយ​ដែល​ត្រូវ​ចំណាយ និង​ទឹកលុយ​ដែល​បាញ់​ឲ្យ​ថ្លៃ​កង់បី ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី។

ប៉ុន្តែ​សម្រាប់​ករណី​ផ្ទាល់​ខ្លួន​របស់​លោក គឺ​រាប់​ថា​នៅ​មាន​សំណាង​ដែរ​ត្រង់​ថា ប៉ះ​ចំ​ម្ចាស់​កង់​បី​ជា​មនុស្ស​ទៀង​ត្រង់។ ដូច្នេះ​លោក​ថា ក្រោយ​ដឹង​ថា ភ្ញៀវ​បាញ់​លុយ​ច្រឡំ ម្ចាស់​កង់​បី ក៏​បាន​ត្រឡប់​មក​វិញ និង​ព្យាយាម​បាញ់​ត្រលប់​មក​វិញ។ ប៉ុន្តែ មិន​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ហើយ ម្ចាស់​កង់បី​រូប​នោះ បាន​ព្រម​ទៅ​ជាមួយ រ៉ាស៊ី បំពេញឯកសារនៅធនាគារ ទើប​ដក​លុយ​បាន​មក​វិញ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី