ប្អូនៗទើបបញ្ចប់បាក់ឌុប! មុនសម្រេចចិត្ត រៀន១ រឺ ២មហាវិទ្យាល័យ មកដឹងប៉ុន្មានចំនុចនេះសិន!

  • 2022-12-29 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជា សម្រាប់ថ្នាក់ឧត្តមសិក្សា និងមានឥទ្ធិពលគួរសមដែរ ក្នុងការតម្រង់ទិសដៅអាជីពការងារ របស់អ្នកនាពេលអនាគត។

១. ការរៀនតែ ១មហាវិទ្យាល័យ

ចំពោះផលប្រយោជន៍៖

  • អ្នកមានពេលច្រើនសម្រាប់ផ្តោតក្នុងការរៀនសូត្រ

  • អារម្មណ៍អ្នកមូលក្នុងការធ្វើកិច្ចការសាលា

  • អ្នកមានឳកាសធ្វើក្នុងការសំលៀងវិជ្ជារបស់អ្នកអោយមុតស្រួច

  • អ្នកអាចមានពេលមួយចំនួន ចូលរួមការងារសង្គម រឺ ហាត់ការទាក់ទិននិងមុខវិជ្ជាដែលអ្នករៀន ដើម្បីសំលេងមើលអារូបករណ៍ និង បង្កើតនូវទំនាក់ទំនងសង្គម

  • កាត់បន្ថយសម្ពាធពីសាលាអាចជួយបន្ថយការស្មុគស្មាញនៅពេលសម្រេចចិត្តរើសអាជីពនពេលអនាគត

ចំពោះផលលំបាក៖

  • ការគិតថាខ្លួន មិនសកម្មរឺ មិនបានធ្វើអ្វីបានការនៅពេលទំនេរ

  • បារម្ភអំពីទីផ្សារការងារនាពេលអនាគត"ផលលំបាក" ខាងលើនេះផ្តើមចេញអំពីការប្រៀបធៀបនិង ការគិតរបស់បុគ្គលនីមួយៗ តាមពិតទៅបើសិនជាអ្នកមានគោលដៅច្បាស់លាស់អាជីពការងាររួចហើយ នោះរៀនតែ ១មហាវិទ្យាល័យមានភាពប្រសិទ្ធភាព និងប្រសើរជាង។ រៀនតែ ១ មិនមានអ្វីខុសនោះឡើយ ហើយក៏មិនមែនអ្នកដែលរៀនតែ១ មិនពូកែនោះទេ។ បើសិនជាអ្នកប្រាកដប្រជា ជាមួយមុខវិជ្ជាតែមួយ ហើយខំប្រឹងរៀនអោយចេះពិតប្រកដនោះ វាក៏អាចសម្រួលមួយផ្នែកនៃការរកការងារនាពេលអនាគតផងដែរ។

២. ការរៀន ២មហាវិទ្យាល័យ

ចំពោះផលប្រយោជន៍៖

  • អ្នកមានសញ្ញាបត្រពីរ

  • អ្នកមានគ្រិះសម្រាប់មុខវិជ្ជាពីរ

  • អាចជួយអោយអ្នកជា បត់បែន និង តស៊ូ (មិនចំពោះមនុស្សគ្រប់រូបឡើយ)

  • បើសិនជាអ្នកជាប្រភេទមនុស្សមិនសកម្មនៅពេលទំនេរ ដូច្នេះរៀនពីរអាចបង្ខំអោយអ្នកសកម្ម រឺ អ្នកគិតថាខ្លួនឯងសកម្ម

  • បានស្គាល់មិត្តរួមថ្នាក់ និង លោកគ្រូ អ្នកគ្រូច្រើន

ចំពោះផលលំបាក៖

  • មានពេលច្រើនសម្រាប់ផ្តោតក្នុងការរៀនសូត្រ (ត្រូវចេះបែងចែកពេល)

  • ការងារ រឺ ប្រលងមកពេលតែមួយ

  • បង្កើនសម្ពាធសម្រាប់ខ្លួនឯង

  • អាចទ្រាំទ្រមិនរួច ដោយបង្ខំចិត្តត្រូវបញ្ឈប់មួយ (ខាតលុយ និង ពេល)

  • ត្រូវធ្វើការសម្រេចចិត្តថា តើគួរជ្រើសរើសមុខវិជ្ជាមួយណាសម្រាប់អាជីព (ក្នុងករណីដែលមុខវិជ្ជាខុសគ្នា) ជារួមមក រៀន២ រឺ ១ គឺសំខាន់ទៅលើ ចក្ខុវិស័យ រួមទាំង បុគ្គលិកលក្ខណៈបុគ្គលនីមួយៗផងដែរ។ អ្នករៀនពីរ មិនប្រាកដថាពូកែ ហើយអ្នករៀនតែមួយក៏មិនមែនអន់នោះដែរ។ ផ្ទុយទៅវិញ អ្នកដែលរៀនពីរអាចនិងប្រឈមទៅនិង ការនឿយហត់ ដែលជាហេតុនាំអោយមិនបានធ្វើកិច្ចការមិនបានល្អ។ ប៉ុន្តែនេះ មិនមែនទូទៅគ្រប់បុគ្គលនោះឡើយ។

អត្ថបទដោយ ៖ ស៊ូ អីន

អត្ថបទថ្មី