សហព័ន្ធ​ប្រដាល់​សកល​ បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២២​ ដោយ​ភាព​ស្វិតស្វាញ​

  • 2022-12-30 04:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២២​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ម្សិលមិញ​ ខណៈ​កីឡាករ​ កីឡា​ការិនី​ប្រកួត​គ្នា​ដោយ​ភាព​ស្វិតស្វាញ​ទម្រាំ​ឈ្នះ​ចាញ់។​

រូបភាពសហព័ន្ធ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២២​ នេះ​ហើយ​កាល​ពី​ម្សិលមិញ​ក្នុង​សាល​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ សម្រាប់​ការ​ប្រកួត​នេះ​គឺ​កីឡាករ​ កីឡា​ការិនី​​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​រៀងៗខ្លួន​ ដូច្នេះ​មាន​ភាព​ស្វិតស្វាញ​ និង​តានតឹង​ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ។​

រូបភាពសហព័ន្ធ

ចំពោះ​ផ្នែក​អាជ្ញាកណ្ដាល​ចៅក្រម​វិញ​ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ​ ពិសេស​គឺ​បាន​អនុវត្ត​ផ្ទាល់​ភ្លាមៗ​បន្ទាប់​ពី​សិក្សា​ជា​មួយ​គ្រូ​ឧបទេស​បរទេស​រួច​ហើយ​នោះ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ ឆ្នាំ​២០២២​ នេះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​ប្រកួត​សរុប​ ៩១​នាក់​ នារី​ ៨នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម