ដើមឆ្នាំថ្មីភ្លែត BIGBANG បាត់បង់សមាជិកក្រុមម្នាក់ទៀតភ្លាម
- 2023-01-03 08:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំថ្មីភ្លែត BIGBANG បាត់បង់សមាជិកក្រុមម្នាក់ទៀតភ្លាម
ចន្លោះមិនឃើញ
នៅមុននេះបន្តិច សារព័ត៌មានកូរ៉េបានចេញផ្សាយព្រោងព្រាតពីការចាកចេញរបស់ Daesung សមាជិកក្រុម BIGBANG ចាកចេញ ពី YG Entertainment ដែលដំណឹងត្រូវបានសាមី ខ្លួនសរសេរសំបុត្រដោយដៃផ្ទាល់។
ការចាកចេញរបស់ Daesung ធ្វើឱ្យ G-Dragon ក្លាយជាសមាជិកក្រុម BIGBANG ឯកោនៅ YG Entertainment។ នៅថ្ងៃទី ២ ខែមករា Daesung បានបង្ហាញសំបុត្រនៅលើ Chanel YouTube របស់ខ្លួន។ នៅក្នុងសំបុត្រនោះ Daesung បានថ្លែងអំណរគុណដល់ ហើយបានបង្ហើបថាលោកពិតជារំភើបក្នុងការចាប់ផ្តើមនៃអាជីពរបស់ខ្លួន។
ខ្លឹមសារនៃសំបុត្រ៖
អរគុណ YG!
អរគុណដែលបានមើលថែខ្ញុំយូរមកហើយដែលបានជួយខ្ញុំឲ្យរីកចម្រើន។ ខ្ញុំសូមអរគុណដោយស្មោះ។ ខ្ញុំរក្សាអារម្មណ៍ទាំងនេះនៅជិតបេះដូងរបស់ខ្ញុំ ខ្ញុំនឹងចាកចេញដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មី។ ទោះបីជាវាគួរឱ្យខ្លាចក៏ដោយ ខ្ញុំជឿថាវាមានអត្ថន័យក្នុងការបោះជំហានថ្មីទាំងនេះ។ នៅឆ្នាំ ២០២៣ ខ្ញុំគ្រោងនឹងបោះជំហានទាំងនេះទៅក្នុងអនាគតដ៏មិនច្បាស់លាស់ដោយទំនុកចិត្ត ហើយនឹងបន្តដោយ ស្មោះត្រង់លើផ្លូវនេះ។ ទោះបីខ្ញុំមានការខ្វះខាតក៏ដោយ ខ្ញុំសុំឱ្យអ្នកគាំទ្រជំហានបន្ទាប់របស់ខ្ញុំ។ សូមអរគុណ ហើយខ្ញុំសូមជូនពរឱ្យអ្នករីករាយឆ្នាំថ្មី។
មុននេះ Daesung បានប្រកាសថាខ្លួននឹងចាកចេញពី YG Entertainment Taeyang និង TOP ក៏បានចាកចេញពីផលិតកម្ម ដោយទុក G-Dragon ជាសមាជិក BIGBANG តែម្នាក់ឯងក្នុងផលិតកម្ម YG Entertainment៕