​កោះ​តៃវ៉ាន់​ ប្រកាសជួយចិន​ដី​គោក​ ក្នុងពេលដែលជំងឺ​រាតត្បាតកូវីដ១៩កំពុង​ហក់ឡើង​ខ្ពស់ខ្លាំង

  • 2023-01-05 02:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen បាន​បង្ហាញ​នូវ​កាយវិការ​ទន់​ភ្លន់ទៅ​លើ​រដ្ឋាភិបាល​ក្រុងប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​សន្យាថា​នឹង​ផ្តល់​ជំនួយដល់ចិន​ដីគោក ប្រសិនបើ​ចាំបាច់​ ​ស្រប​ពេល​ដែល​ជំងឺ​រាតត្បាតកូវីដ១៩នៅចិន​ដី​គោក​កំពុង​ហក់ឡើង​ខ្ពស់ខ្លាំង ​បន្ទាប់​ពី​ចិន​បាន​ប្រកាសលុបចោលវិធានការ​រឹត​បន្តឹង​ភា្លម​របស់​ខ្លួន​នោះ។

ប្រទេស​ចិន​កំពុង​ប្រឈមនឹង​ការផ្ទុះ​រាលដាល​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់ពី​ខ្លួន​បាន​លុប​ចោល​នូវ​គោលនយោបាយ​គ្មាន​ជំងឺកូវីដ១៩របស់​ខ្លួនកាល​ពី​ខែ​មុន ​គឺ៣ឆ្នាំបន្ទាប់ពី​វីរុស​កូរ៉ូណា​បាន​កើត​ឡើងជា​ដំបូង​នៅ​ក្នុងទីក្រុង Wuhan ប្រទេស​ចិន។

មន្ទីរពេទ្យ​នានានៅ​ក្នុង​ប្រទេស​ចិន​ កំពុង​មាន​អ្នក​ជំងឺ​ណែនពេញ​ត្រៀបត្រា​ដែល​ភាគ​ច្រើន​ជាមនុស្ស​ចាស់​ ហើយកន្លែង​បូជាសព​គ្មាន​ពេល​ទំនេរ​ឡើយ​ ស្រប​ពេល​ដែល​ឱសថ​ស្ថាន​នានាអស់​ថ្នាំជំងឺ​គ្រុនក្តៅនោះ។ ក្នុង​សុន្ទរកថា​នៃ​ឱកាស​ចូលឆ្នាំ​សាកល លោក​ស្រី Tsai បាន​គូស​បញ្ជាក់​ថា ​«ប្រសិន​បើ​មានសេចក្តី​ត្រូវ​ការ​ចាំបាច់​នោះ យើង​មានឆន្ទៈក្នុង​ការផ្តល់​នូវ​ជំនួយ​ចាំបាច់​នានា​ ដោយ​ឈរ​លើ​មូលដ្ឋានមនុស្សធម៌»៕

ប្រភព៖ www.afp.com  

អត្ថបទពេញនិយម