ថៃបានសម្រេចកែប្រែវិធានមួយចំនួន ក្នុងការគ្រប់់គ្រងកូវីដ១៩ មានទាំងការបង្ហាញកាតវ៉ាក់សាំងពេលចូលដីថៃ

  • 2023-01-10 06:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរថៃបានសម្រេចកែប្រែវិធានមួយចំនួនស្ដីពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ចំពោះភ្ញៀវទេសចរបរទេស បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៥ ខែមករា។

ភ្ញៀវទេសចរទាំងអស់ដែលទៅកាន់ប្រទេសថៃត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ យ៉ាងហោចណាស់ពីរដូស។ ដូចគ្នានេះដែរ អ្នកទេសចរដែលនឹងធ្វើដំណើរបន្តពីប្រទេសថៃទៅកាន់ប្រទេសដែលតម្រូវឱ្យមានលទ្ធផលតេស្ត RT-PCR អវិជ្ជមាន ត្រូវតែផ្តល់ភស្តុតាងនៃការធានារ៉ាប់រង។

ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ភ្ញៀវទេសចរនឹងត្រូវបានណែនាំឱ្យការពារខ្លួនដោយពាក់ម៉ាស់នៅទីកន្លែងសាធារណៈ និងនៅលើយានជំនិះសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តអង់ទីហ្សែនប្រសិនបើពួកគេមានរោគសញ្ញាផ្លូវដង្ហើម ហើយត្រូវទៅមន្ទីរពេទ្យប្រសិនបើពួកគេមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ៕

ប្រភព៖ Thai PBS  

អត្ថបទពេញនិយម